បណ្តាញសង្គម

នគរបាលរាជធានីបង្ហាញមុខជនសង្ស័យជា​ក្រុម​ក្មេ.ងទំនើ.ង លួ.ច ប្ល.ន់ និងប្រើហិ.ង្សា​ជិត​៣០​នាក់

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។

អាន​បន្ត៖ នគរបាលរាជធានីបង្ហាញមុខជនសង្ស័យជា​ក្រុម​ក្មេ.ងទំនើ.ង លួ.ច ប្ល.ន់...

បុរស​មាន​វិបត្តិ​ម្នាក់ គិត​ខ្លីលោត​ពីលើ​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ ត្រូវ​អ្នកនេសាទ​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់

រាជធានីភ្នំពេញ ៖ បុរសមានវិបត្តិម្នាក់ គិតខ្លី បានជិះម៉ូតូកង់៣ ទៅលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានខ្សែកាបឬស្សីកែវ តែសំណាងល្អ ត្រូវបានបងប្អូនអ្នកនេសាទ នៅខាងក្រោមនោះ ជួយស្រង់ទាន់ ។

អាន​បន្ត៖ បុរស​មាន​វិបត្តិ​ម្នាក់ គិត​ខ្លីលោត​ពីលើ​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ...

ហ្វូង​សត្វ​ឃ្មុំ ទិច​មនុស្ស​ស្លា.ប់​ម្នាក់ ក្នុង​ចំណោម​០៤​នាក់ នៅ​រសៀល​ថ្ងៃនេះ ក្នុង​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានបាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ ដែលហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹង ក្រោមដើមប័រ ក្នុងភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

អាន​បន្ត៖ ហ្វូង​សត្វ​ឃ្មុំ ទិច​មនុស្ស​ស្លា.ប់​ម្នាក់ ក្នុង​ចំណោម​០៤​នាក់...

ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ រត់​ចេញពី​មន្ទីរពេទ្យ មក​បញ្ចប់ជីវិត​នៅផ្ទះ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ បានរត់ចេញពីមន្ទីរពេទ្យ តេជោសន្តិភាព ហើយមកបញ្ចប់ជីវិត នៅក្នុងផ្ទះរបស់ខ្លួនឯង បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅផ្ទះលេខ.ក៨៦ ភូមិងអណ្តូង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ រត់​ចេញពី​មន្ទីរពេទ្យ មក​បញ្ចប់ជីវិត​នៅផ្ទះ

បុរសម្នាក់ចេញពីច្រៀងខារ៉ាអូខេ ត្រូវជន​សង្ស័យ​១​ក្រុមវា.យ១ដុំថ្មធ្លា.ក់ពីលើម៉ូតូ យ៉ាងរន្ធ.ត់

ខេត្តព្រៃវែង ៖ ក្រុមក្មេងទំនើងចំនួន 6 នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយ ពេលដែលពួកគេធ្វើសកម្មភាព ឆ្មក់វាយជនរង គ្រោះម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ពេលកំពុងធ្វើដំណើរតាមផ្លូវ ហើយរត់គេចខ្លួនបានរយៈពេល 2 ថ្ងៃ។ ករណីនេះបានកើតឡើងការពារយប់ថ្ងៃទី 11 មករា នៅលើកំណត់ផ្លូវជាតិលេខ 8A ត្រង់ចំណុចភូមិឡ ឃុំក្រញូង ស្រុកកំចាយមារខេត្តព្រៃវែង។

អាន​បន្ត៖ បុរសម្នាក់ចេញពីច្រៀងខារ៉ាអូខេ...

ឃាត់ជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀ.នជិត​២០កញ្ចប់ធំ និងកាំភ្លើ.ង១ដើម

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាបទីតាំងជនសង្ស័យចំនួន ០២កន្លែងផ្សេងគ្នា ធ្វើការឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាងគ្រឿងញៀនជិត ១៦កញ្ចប់ធំ អាវុធកែច្នៃ និងវត្ថុតាងជាច្រើនទៀត នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន និងឃុំធម្មតាអរនៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ ឃាត់ជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀ.នជិត​២០កញ្ចប់ធំ និងកាំភ្លើ.ង១ដើម

ក្មេង​ទំនើ​.​ង​កា​.​ប់​បំផ្លាញ​ម៉ូតូ​២​គ្រឿង របស់​យុវជន​ប្រុស​ស្រី​២​នាក់ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៥​នាក់

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត(ដាវ) នៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ រួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន៥នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ។

អាន​បន្ត៖ ក្មេង​ទំនើ​.​ង​កា​.​ប់​បំផ្លាញ​ម៉ូតូ​២​គ្រឿង របស់​យុវជន​ប្រុស​ស្រី​២​នាក់...

នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ម៉ែន ស៉ីម៉ាក់ ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ស្រី២នាក់ រួមមាន ៖

អាន​បន្ត៖ នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ជួញដូរ...

បង្ក្រាប​ក្មេង​ទំនើង​បាន​០៤​នាក់ ក្នុង​ចំណា​ម​០៧​នាក់ ដែល​ព្រួត​វាយ​ជន​រង​គ្រោះ​ម្នាក់ នៅ​សួនច្បារ​មាត់ទន្លេ​វ៉ៃ​គោ

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង តាមប្រម៉ាញ់ និងបង្ក្រាបក្រុមក្មេងទំនើង១ក្រុម មានគ្នា០៧នាក់ ដែលធ្វើសកម្មភាពអំពើហិ.ង្សា ព្រួតវាយទៅលើជនរងគ្រោះម្នាក់ នៅសួនច្បារតាបុល មាត់ទន្លេវ៉ៃគោ ក្រុងស្វារៀង បានចំនួន០៤នាក់ និងកំពុងបន្តតាមចាប់ខ្លួនជនសង្ស័យ០៣នាក់ទៀត កំពុងគេចខ្លួន ។

អាន​បន្ត៖ បង្ក្រាប​ក្មេង​ទំនើង​បាន​០៤​នាក់ ក្នុង​ចំណា​ម​០៧​នាក់...

កុមា​រាម្នាក់​បាត់​ខ្លួន​ពីសា​លា​ជាង​៥​ម៉ោង រក​ឃើញ​ស​.​ព​ក្នុង​ទឹកស្ទឹង​សង្កែ​ខាងក្រោយ​សាលា

ខេត្តបាត់ដំបង ៖ ក្រោយពីបាត់ខ្លួនកុមារាម្នាក់ អាយុ០៥ឆ្នាំ ពីក្នុងសាលារៀន អស់រយៈពេលជាង០៥ម៉ោង ខណៈទាំងអាណាព្យាបាល ទាំងសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ បានប្រឹងប្រែងនាំគ្នាស្វែងរកគ្រប់ទិសទី នៅតែគ្មានតម្រុយ ស្រាប់តែបែរជាគេចុះរាវ រកឃើញកុមារាអភ័ព្វនេះ នៅក្នុងទឹកស្ទឹងសង្កែ នៅខាងក្រោយសាលារៀនរបស់ខ្លួនទៅវិញ នៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមករានេះ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តែអកុសលកុមារាអភ័យរូបនេះបានបាត់បង់ជីវិតទៅហើយ ។

អាន​បន្ត៖ កុមា​រាម្នាក់​បាត់​ខ្លួន​ពីសា​លា​ជាង​៥​ម៉ោង...

លួច​ទូរស័ព្ទ​មិត្តភក្តិ​និង​លួច​បា.ញ់​លុយ​ចេញពី​កុង​​អស់​១៨០​ដុល្លារ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានមិត្តភក្តិតាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទម៉ាក OPPO មួយគ្រឿង និងលួចបាញ់លុយចេញពីកុងធនាគាអស់១៨០$ ។

អាន​បន្ត៖ លួច​ទូរស័ព្ទ​មិត្តភក្តិ​និង​លួច​បា.ញ់​លុយ​ចេញពី​កុង​​អស់​១៨០​ដុល្លារ​

ជុំវិញ​ការ​សារ​ភាព​របស់​ខ្មា.ន់.កាំ.ភ្លើ.ង​ បដិសេធ​ការ​ធ្វើ​កាយ​វិការ​ពី​ឧបទ្ទវហេតុ​

ប្រទេសថៃ ៖ បន្ទាប់ពីបានបញ្ជូនខ្លួនដល់ទីក្រុងបាងកក ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា បានសារភាពពីកំហុសរបស់ខ្លួនហើយឆ្លើយថា «ខ្លួនបានសម្លាប់លោក លឹម គឹមយ៉ា អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីជាការរដឹងគុណដល់បុរសម្នាក់ជាជនស៊ីវិល» ។

អាន​បន្ត៖ ជុំវិញ​ការ​សារ​ភាព​របស់​ខ្មា.ន់.កាំ.ភ្លើ.ង​...

បង្ក្រា.បបានហើយ! ១ក្រុមធ្វើសកម្មភាពកា.ប់ម៉ូតូជនរងគ្រោះ នៅផ្សារច្បារអំពៅ

រាជធានីភ្នំពេញ ៖ ឃាត់ខ្លួនក្មេងទំនើង០៥នាក់ ក្រោយប្រដាប់ដោយកាំបិតផ្គាក់ និងកាវ ដែលធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះចំនួន០២គ្រឿង ផ្អើលច្បារអំពៅ កាលពីយប់មិញ ។

អាន​បន្ត៖ បង្ក្រា.បបានហើយ! ១ក្រុមធ្វើសកម្មភាពកា.ប់ម៉ូតូជនរងគ្រោះ នៅផ្សារច្បារអំពៅ

តំណាង​អយ្យការ សម្រេច​ចោទប្រកាន់​អ្នកបើកបរ​រថយន្ត​បុក​ស្លា​.​ប់​និង​របួស​មួយ​គ្រួសារ នៅ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យឪពុក និងកូនប្រុសស្រី ពីរនាក់ ស្លា.ប់យ៉ាងអាណោចអាធ័មហើយស្ត្រីជាម្ដាយរងរបួសធ្ងន់ ត្រូវបានតំណាងអយ្យការ ធ្វើការចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស តាមច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

អាន​បន្ត៖ តំណាង​អយ្យការ...

ក្មេង​ទំ.នើ.ង.​មួយ​ក្រុម​ព្រួ.ត.​វា.យ.​យុវជន​ម្នាក់បង្ក​​ភ្ញាក់ផ្អើល​​នៅ​ក្រុង​ស្វាយ​រៀងទាំងយប់

ខេត្តស្វាយរៀង ៖ មានករណីអំពើហិង្សាដែលបង្កឡើងដោយក្មេងទំនើង១ក្រុមបានព្រួតគ្នាវាយទៅលើយុវជនម្នាក់ដែលកំពុងអង្គុយលេងនៅសួនឆ្នេរទន្លេវ៉ៃគោ (ទំនប់តាណេង) ខាងមុខហាងមីហឹរអេអាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយក្រុមក្នុងទំនើងគ្មានខ្លាចញញើតដល់សមត្ថកិច្ចឡើយ ។

អាន​បន្ត៖ ក្មេង​ទំ.នើ.ង.​មួយ​ក្រុម​ព្រួ.ត.​វា.យ.​យុវជន​ម្នាក់បង្ក​​ភ្ញាក់ផ្អើល​​នៅ​ក្រុង​ស...

កម្លាំង​អាវុធហត្ថ​សហការ​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿ.ង.ញៀ.នជា​​បន្តបន្ទាប់​

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញារក្សាទុកជួញដូរ និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការបង្ក្រាបបាន ។

អាន​បន្ត៖ កម្លាំង​អាវុធហត្ថ​សហការ​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿ.ង.ញៀ.នជា​​បន្តបន្ទាប...

ខ្មាន់កាំភ្លើង​ថា «​ខ្លួន​សារភាព​ត្រឹម​ស៊ីឈ្នួល​ស.ម្លា.ប់.​មនុស្ស​ប៉ុណ្ណោះ»

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានសម្រេចបញ្ជូនខ្លួនខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ(Ekalak Paenoi) ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លឹម គឹមយ៉ា ឱ្យទៅអាជ្ញាធរថៃ បន្ទាប់ពីមានសំណើភាគីថៃ ។

អាន​បន្ត៖ ខ្មាន់កាំភ្លើង​ថា «​ខ្លួន​សារភាព​ត្រឹម​ស៊ីឈ្នួល​ស.ម្លា.ប់.​មនុស្ស​ប៉ុណ្ណោះ»

កម្មករ​ធ្វើ​ផ្ទះ​ជិត​៣០​នាក់ ត្រូវ​មេការ​បោក​អត់​បើកប្រាក់​ឈ្នួល​សរុប​ជាង​៧​លាន​រៀល នាំ​គ្នា​ទៅ​ជួប​មេ​ភូមិ​ឲ្យ​ជួយ​អន្តរាគមន៍

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជិត៣០នាក់ ត្រូវមេជាង បើកប្រាក់ពីម្ចាស់ផ្ទះ ជាង៨លានរៀល រួចគេចខ្លួនបាត់ ធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខចិត្ត នាំគ្នាទៅរកមេភូមិ ជួយអន្តរាគមន៍ ដោយអ្នកខ្លះពោលថា ខំប្រឹងរត់ទៅស៊ីឈ្នួលធ្វើសំណង់ផ្ទះគេ ទាំងប្រពន្ធដេកឈឺ ដើម្បីបានប្រាក់ព្យាបាល តែមេជាងអត់បើកឱ្យ ដោយចាំបាត់ៗ រហូតដល់ប្រពន្ធស្លាប់ចោល ព្រោះគ្មានលុយព្យាបាល អ្នកខ្លះទៀតថា ទាំងប្តីប្រពន្ធ និងកូន នាំគ្នាទៅស៊ីឈ្នួលធ្វើកម្មករសំណង់ ទាំងជីវភាពត្រដាបត្រដួស សង្ឃឹមប្រាក់ទិញអាហារហូបប្រចាំថ្ងៃ លុះនាំគ្នាធ្វើការពី១ខែ ទៅ១ខែ គេអត់បើកប្រាក់ឱ្យ រង់ចាំរហូតដល់ជិត៣ខែ ស្រាប់តែមេជាងបើកប្រាក់ពីម្ចាស់ផ្ទះ រត់គេចខ្លួនបាត់ស្រមោល ដែលធ្វើឱ្យពួកគាត់កាន់តែជួបនឹងបញ្ហាខ្វះខាតសម្រាប់ជីវភាពកាន់តែខ្លាំងឡើងៗ ។

អាន​បន្ត៖ កម្មករ​ធ្វើ​ផ្ទះ​ជិត​៣០​នាក់...

រក​ឃើញ​ហើយ​ស​.​ពស្ត្រី​ដែល​ទឹក​លើ​ស្ពាន​ជ្រោយចង្វារ កាលពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​១០ ម្សិលមិញ​នេះ

រាជធានីភ្នំពេញ ៖ ស្ត្រីដែលលោតពីលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី១០ ពេលនេះត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្បែរច្រាំងមាត់ទន្លេ និងរាយការណ៍ដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ តាមបណ្តោយច្រាំងមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ រក​ឃើញ​ហើយ​ស​.​ពស្ត្រី​ដែល​ទឹក​លើ​ស្ពាន​ជ្រោយចង្វារ...

​មេការ​សំណង់ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី​៤២ ស្លា.ប់នៅអគារ​ខុន​ដូ​កំពុង​សាងសង់

រាជធានីភ្នំពេញ ៖ ករណីមេការសំណង់ម្នាក់ ធ្លាក់ពីការដ្ឋានជាន់ទី៤២ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចខុនដូកំពុងសាងសង់មួយកន្លែង តាមបណ្តោយផ្លូវ៣០៦ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។

អាន​បន្ត៖ ​មេការ​សំណង់ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី​៤២...

សមត្ថកិច្ច​រក​ឃើញ​សំបុក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ បា.ញ់​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌដង្កោ និង​ដកហូត​កាំភ្លើង ម៉ូតូ ផ្លា​ក​លេខ​ជា​ច្រើន

រាជធានីភ្នំពេញ ៖ សំបុក្ររបស់ក្រុមចោរប្លន់ ដែលបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ មួយគ្រឿង PCX នៅក្នុងខណ្ឌដង្កោ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយអធិការដ្ឋាននគបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវហើយឈានទៅឡោមព័ទ្ធឆែកឆេរដកហូតបានកាំភ្លើង ម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងស្លាកលេខម៉ូតូជាច្រើនគ្រឿង ។

អាន​បន្ត៖ សមត្ថកិច្ច​រក​ឃើញ​សំបុក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ...