Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹង​សុំ​លុយ​មិន​បាន កូន​ផ្ទុះ​កំហឹង​ទាញ​កាំបិត​ដេញ​កាប់​ឪពុក​ម្តាយ​ផ្អើល​ភូមិ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតលែងដឹងបុណ្យបាបគុណទោសអ្វីទាំងអស់ ។ មិនតែប៉ុណ្ណោះពេលជនសង្ស័យអត់លុយទិញថ្នាំញៀន ក៏បានមកសុំលុយឪពុកម្ដាយ លុះសុំមិនបាន ជនសង្ស័យម្នាក់នេះក៏បានទាញកាំបិតដេញកាប់ឪពុកម្ដាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនគរបាលបានចុះទៅចាប់ខ្លួនទាំងព្រឹក។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។តាមប្រភពពីនគរបាលបាននិយាយថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានសុំលុយឪពុកម្ដាយដើម្បីយកទៅទិញថ្នាំញៀនជក់ ប៉ុន្តែពេលនោះឪពុកម្តាយមិនឲ្យទេ ម្យ៉ាងពួកគាត់ចង់ឲ្យកូនម្នាក់នេះភ្ញាក់រលឹក និងកែខ្លួនឈប់ដើរផ្លូវខុសតទៅទៀត ។

ផ្ទុយទៅវិញ ធ្វើឲ្យជនសង្ស័យក្រពុលមុខលែងដឹងបុណ្យបាបគុណទោសអ្វីទាំងអស់ក៏បានទាញកាំបិតដេញកាប់ ប្រហារឪពុកម្តាយយ៉ាងសាហាវ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។ ប៉ុន្តែជនសង្ស័យកាប់មិនត្រូវឪពុកម្តាយឡើយ ព្រោះពេលនោះកម្លាំងនគរបាលប៉ុស្តិ៍កាកាប១បានចុះទៅជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យវាយខ្នោះនាំយកទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព