Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងស្រីម្នាក់ រអិលជើងធ្លាក់ពីលើកាណូត ត្រូវស្លាបចក្រ វ៉ៃត្រូវចំក្បាលស្លាប់

  • បោះពុម្ព

កំពង់ឆ្នាំង៖ ក្មេងស្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ ពីលើកាណូត ចូលទៅក្នុងទឹក ហើយត្រូវ ស្លាបចក្រកាណូតវ៉ៃ ត្រូវចំក្បាល និងខ្លួន បណ្តាល អោយលិចស្លាប់ នៅក្នុងទឹកតែម្តង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជិត ៥ ល្ងាច ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច បឹងថ្គោល ក្នុងឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក សេង ឌី នាយរងប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ គា ស្រីម៉ី អាយុ១៣ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្ត កំពង់ឆ្នាំង ។

លោកនាយរងប៉ុស្តិ៍ បានប្រាប់អោយដឹងទៀតថា នៅមុន ពេលកើតហេតុ ជនរងគ្រោះ រួមជាមួយបងប្អូន មានគ្នា ៣ នាក់ បាននាំជិះកាណូតរួមគ្នា ទៅកាវលៀស នៅចំណុច បឹងថ្គោល ក្នុងឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ពេលកំពុងកាវលៀស ជនរងគ្រោះ បានទៅអង្គុយ នៅ ខាងក្រោយ ។ ដោយឡែក បងប្អូន ២នាក់ទៀត អង្គុយនៅខាងមុខ ។ ក្នុងពេលនោះ ជនរងគ្រោះ បានឆ្លៀតដងទឹក បោកខោអាវ ក៏ រអិល ធ្លាក់ ពីលើកាណូត ទៅត្រូវចំស្លាបចក្រ បណ្តាលអោយ ស្លាបចក្រវ៉ៃ ត្រូវចំក្បាល និងដងខ្លួន លិចស្លាប់ នៅក្នុងទឹកតែម្តង ។

ក្នុងពេលនោះ បងប្អូន ដែលជិះកាណូត ជាមួយគ្នា បានរកជន រងគ្រោះ ភ្លាមៗដែរ តែរកមិនឃើញ រហូតដល់ម៉ោង ប្រមាណជិត ៦ ទើបរកឃើញ ហើយបានដឹកជន រងគ្រោះ មកផ្ទះនៅភូមិ ឆ្នុកទ្រូ វិញ ។ នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះ សមត្ថកិច្ចនគរបាល ស្រុក បរិបូណ៌ បានចុះទៅពិនិត្យ សាកសព នៅលំនៅដ្ឋានជនរងគ្រោះ នៅលើខ្លួន សាកសព គឺមានស្នាមមុត នឹងស្លាបចក្រ ត្រូវត្រង់ក្បាល មុខ និងក្បាលពោះ ហើយសមត្ថកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារធ្លាក់ទឹក ហើយត្រូវស្លាបចក្រកាណូតវ៉ៃ ត្រូវពិតប្រាកដមែន ៕