Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់​ព្រឺ​ត​! ពេល​ប៉ូលិស​ចាប់ខ្លួន​ប៉ះ​ចំស្រី​ស្អាត​តារា Tik Tok ម្នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃ៣ ខែកក្កដា បានចាត់បញ្ជូនក្រុមជនសង្ស័យប្រុសស្រីចំនួន១១នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងនោះមាននារីម្នាក់ជាតារា Tik Tok ផងដែរ។

ក្រុមជនសង្ស័យទាំង១១នាក់ខាងលើ ក្នុងនោះមានស្រីចំនួន៧នាក់ និងប្រុសចំនួន៤នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចអាគារឌឹប្រ៊ីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ១-ក្រាមពណ៌សថ្លា៥កញ្ចប់ ៨,២៣ក្រាម ២-ម្សៅពណ៌ស៤កញ្ចប់ ២,៦៩ក្រាម ៣-ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ២៩គ្រាប់ ១១,៥៤ក្រាម ។ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង១១នាក់ខាងលើត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី ៖កោះសន្តិភាព