Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែនិយាយជាមួយនាងប​ន្តិចស្តីឱ្យ ទ្រាំមិនបានសម្លាប់ប្តីយ៉ាង​សាហាវ​

  • បោះពុម្ព

ខេត្តកណ្ដាល ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់បានរឹតកសម្លាប់បុរសម្នាក់ទៀត ព្រោះតែខឹងជនរងគ្រោះប្រច័ណ្ឌប្រពន្ធជាមួយខ្លួន ពេលដែលជនរងគ្រោះត្រឡប់មកពីច្រៀងខារ៉ាអូខេវិញ ហើយឃើញជនសង្ស័យកំពុងតែនិយាយលេងជាមួយប្រពន្ធរបស់គាត់ស្ងាត់ៗតែ២នាក់។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខ្យូសលក់ដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ធី សុខគីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយនគរបាលដកហូតបានវត្ថុតាងរួមមានខ្សែពណ៌លឿងចំនួន១ និងកាំបិតបុ័ងតោ១ ។ចំណែកជនរងគ្រោះឈ្មោះ រ៉ុម សារាជ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សាដែក មានស្រុកកំណើតនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជល់គិរី ខេត្តកំពងឆ្នាំង និងមានប្រពន្ធឈ្មោះ ពិត ចាន់កែវ អាយុ២០ឆ្នាំ មុខរបរកសិករនៅ មានស្រុកកំណើតនៅក្នុងភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើដែរ។

តាមប្រភពពីស្ត្រីជាប្រពន្ធជនរងគ្រោះបានបំភ្លឺប្រាប់នគរបាលថា នៅមុនពេលកើតហេតុ កាលពីវេលាព្រលប់ថ្ងៃទី១៤ ខែកក្កដា ប្តីរបស់នាងបានផឹកស្រាជាមួយបងប្អូនរហូតដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែលទើបឈប់ និងបានបែកគ្នាទៅរកកន្លែងដេករៀងៗខ្លួន ។ ចំណែកប្តីនាងមិនបានចូលទៅដេកនោះឡើយ ក៏ចេញទៅរកច្រៀងខារ៉ាអូរខេជាមួយមិត្តភក្តិ៦ទៅ៧នាក់ផ្សេងទៀត លុះក្រោយមកស្រាប់តែឃើញជនសង្ស័យដែលទើបតែត្រូវបានគេជួលឲ្យមកចាក់បេតុងពេលយប់បាន៣ម៉ោងប៉ុណ្ណោះ ក៏ដើរទៅរកនាង ហើយសួរនាងថា «តើយប់ថ្មើរហ្នឹងហើយមិនទាន់ចូលដេកទៀត?» ខណៈនោះនាងឆ្លើយថា«នៅទេ» បន្ទាប់មកជនសង្ស័យក៏បានដើរចាកចេញទៅបាត់ទៅ ចំណែកនាងមិនទាន់ចូលទៅដេកឡើយគឺបាននៅអង្គុយចាំប្តីជាបន្តទៀត។តាមប្រភពដដែលបានបន្តថា ក្រោយមកជនសង្ស័យបានដើរត្រឡប់ទៅរកនាង និងអង្គុយជជែកលេងជាមួយនាងម្ដងទៀត ហើយរហូតដល់វេលាម៉ោងប្រហែល១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ទើបប្តីនាងត្រឡប់មកពីច្រៀងខារ៉ាអូរខេជាមួយមិត្តភក្តិវិញ ។

ខណៈនោះប្តីរបស់នាងបានខឹងយ៉ាងខ្លាំង ព្រោះតែប្រច័ណ្ឌនាងជាមួយជនសង្ស័យ ហើយជនរងគ្រោះជាប្ដីបានឈ្លោះជេរស្តីនាងយ៉ាងខ្លាំង ព្រមទាំងឈ្លោះជាមួយជនសង្ស័យយ៉ាងខ្លាំងផងដែរ ។តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនសង្ស័យបានដើរចេញទៅបាត់ ចំណែកជនរងគ្រោះជាប្ដីបានដេញឲ្យនាងចូលដេក ហើយជនរងគ្រោះមិនបានចូលទៅដេកជាមួយនាងឡើយ ក៏បានចេញទៅបាត់ផងដែរ តែនាងមិនបានទៅតាមឡើយ រហូតដល់ព្រឹកឡើងនាងដើររក ស្រាប់តែប្រះឃើញប្ដីស្លាប់នៅក្នុងខ្យូសបាត់ទៅហើយ។

នគរបាលបានបញ្ជាក់បន្ថែមថា ក្រោយពេលទទួលបានព័ត៌មានខាងលើនោះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក រួមទាំងកម្លាំងផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុក រួមជាមួយគ្រូពេទ្យ និងអាជ្ញាធរភូមិឃុំ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័្ចយ ជាលទ្ធផលរកឃើញថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្មរឹតកសម្លាប់ ។

ទើបលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបញ្ជាឲ្យធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំទៅធ្វើការសាកសួរ ទើបដឹងថាជននេះគឺជាឃាតករសម្លាប់ជនរងគ្រោះ។តាមប្រភពពីជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាអ្នកសម្លាប់ជនរងគ្រោះ ព្រោះតែខឹងជនរងគ្រោះប្រច័ណ្ឌប្រពន្ធជាមួយខ្លួនគ្មានហេតុផល ហើយក្រោយពេលទាស់ពាក្យសម្ដីគ្នាជាមួយជនរងគ្រោះរួច ខ្លួនក៏ចេញទៅផ្ទះ ប៉ុន្តែក្រោយមកដោយនឹកខឹងខ្លាំងពេក ទើបខ្លួនត្រឡប់ទៅកាន់ផ្ទះជនរងគ្រោះវិញដើម្បីសម្លាប់ចោល ។

លុះពេលខ្លួនដើរទៅដល់ត្រង់ខ្យូសលក់ដីឡូត៍បានឃើញជនរងគ្រោះកំពុងដេកលក់តែម្នាក់ឯង ខ្លួនក៏យកខ្សែរឹត.កសម្លាប់ចោលតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព