Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​ទ្វារ​រថយន្ត​បិទ​មិន​ជិត លុះ​រក​មើល ពុទ្ធោ​! អស់​៨​ពាន់​ដុល្លារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យថា បុរសជាជនសង្ស័យម្នាក់ត្រូវកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីរូបគេបានគាស់ទ្វាររថយន្តមួយគ្រឿងលួចយកសាក់កាដូមួយដែលមានលុយរហូតទៅដល់៨ពាន់ដុល្លារ លុះបានប៉ុន្មានម៉ោងក្រោយមកទើបធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន និងយកលុយមកវិញបានតែចំនួន៤ពាន់ដុល្លារប៉ុណ្ណោះ។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ២៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ តាមប្រភពពីនគរបាលប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលចាប់ឃាត់ខ្លួនមានឈ្មោះ តុង ហ៊ាង ចំណែកឯជនរងគ្រោះឈ្មោះ ឡុង ស្រស់ អាយុ៣៥ឆ្នាំ ។

ប្រភពដដែលបនត្ថា មុនកើតហេតុ បុរសរងគ្រោះបានចតរថយន្តរបស់ខ្លួននៅតាម បណ្តោយផ្លូវលេខ២៧៦ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយមានសាក់កាដូមួយដែលមានលុយចំនួន៨ពាន់ដុល្លារនៅខាងក្នុងនោះផងដែរ។ លុះពេលដែលបុរសជាម្ចាស់រថយន្តត្រឡប់មកវិញ ក៏បានឃើញទ្វាររថយន្តបិទមិនជិត និងរកមើលសាក់កាដូដាក់លុយនោះ ស្រាប់តែបាត់មិនឃើញនោះទេ ទើបមានការភ្ញាក់ផ្អើល និងរត់ទៅប្តឹងកម្លាំង មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី២ ឱ្យជួយធ្វើអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីសំណាក់បុរសរងគ្រោះថា មានករណីចោរគាស់ទ្វាររថយន្តលួចយកលុយបាត់អស់ចំនួន៨ពាន់ដុល្លាររួចហើយ កម្លាំងមានសមត្ថកិច្ចខណ្ឌបឹងកេងកង ក៏ធ្វើការស្រាវជ្រាវទើបឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ខាងលើ និងរកឃើញលុយចំនួនតែ៤ពាន់ដុល្លារមកវិញប៉ុណ្ណោះ។ក្រោយមក សមត្ថកិច្ចខណ្ឌបឹងកេងកង ក៏ធ្វើការប្រគល់លុយចំនួន៤ពាន់ដុល្លារទៅឱ្យបុរសជាម្ចាស់វិញ ចំណែកឯបុរសជនសង្ស័យជាចោរគាស់ទ្វាររថយន្តលួចលុយខាងលើនោះក៏បានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត។

ដកស្រង់ពី៖កោះសន្តិភាព