Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ទើប​ចេញពី​ភោជនីយដ្ឋាន​ភ្លាម​… អស់​ជិត​២​ម៉ឺន​ដុល្លារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ចេញពីភោជនីយដ្ឋានរបស់មិត្តភក្តិភ្លាម ស្រាប់តែត្រូវចោរឆក់កាបូបអស់លុយ១ម៉ឺន៧ពាន់ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខភោជនីយដ្ឋាន សាន សុំាង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីអ្នកបកប្រែភាសាចិនបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានចូលភោជនីយដ្ឋានខាងលើដែលត្រូវជាហាងមិត្តភក្តិរបស់គាត់ លុះនៅម៉ោងកើតហេតុគាត់បានរៀបចំធ្វើដំណើរចេញទៅវិញ ដោយដើរមកអែបរថយន្តរបស់គាត់ដែលទុកនៅចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ីទល់មុខភោជនីយដ្ឋានខាងលើ ក៏ស្រាប់តែឃើញជនសង្ស័យគ្នា២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក និងស្លាកលេខ ដោយជិះបញ្ច្រាសចរាចរណ៍ពីត្បូងទៅជើង ហើយមិនមានមួកសុវត្ថិភាពឡើយ បន្ទាប់មកបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះ រួចក៏ជិះគេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះបញ្ជាក់ទៀតថា នៅក្នុងកាបូបរបស់គាត់នោះ មានលុយ១ម៉ឺន៧ពាន់ដុល្លារ មានលិខិតឆ្លងដែន និងកាតធនាគារមួយចំនួនទៀតផង ។អ្នកបកប្រែភាសាចិនខាងលើបានបន្តទៀតថា ជារៀងរាល់ថ្ងៃ ភោជនីយដ្ឋានខាងលើមាន សន្តិសុខនៅយាម តែនៅថ្ងៃកើតហេតុនេះសន្តិសុខសុំឈប់សម្រាក ដោយមិនមានសន្តិសុខប្តូរជំនួសឡើយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទាក់ទងទៅបងប្អូន និងអ្នកបកប្រែភាសាចិនមកទីតាំងកន្លែងកើតហេតុភ្លាមៗ និងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឱ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ ភ្លាមៗនោះ ដោយមានកំលាំងនគរបាលប៉ុស្តិ៍បានមកដល់ ហើយជនរងគ្រោះ និងអ្នកបកប្រែភាសាចិនខាងលើ បានប្រាប់ទៅសមត្ថកិច្ចតាមដំណើររឿងជាបន្តបន្ទាប់ ។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងភ្លាមៗ ហើយសមត្ថកិច្ចរង់ចាំទទួលពាក្យបណ្ដឹង និងស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្តល់ន្ទាទោសតាមច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព