Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារីម្នាក់​ស្រែកផ្អើល​អ្នកភូមិជួយចាប់បុរសម្នាក់ ក្រោយ​ប្រព្រឹត្ត​បែបនេះ​ដាក់នាង​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជនសង្ស័យម្នាក់បានប្រើកូនកាំបិតមុខពីរ១ដើមចូលទៅធ្វើសកម្មភាពភ្ជង់គម្រាមចាក់សម្លាប់ស្ត្រីដែលជាបុគ្គលិកណេត២៤ម៉ោងម្នាក់ទាំងព្រឹក ដើម្បីប្លន់យកលុយបានជិត៤លានរៀល ប៉ុន្តែពេលប្លន់បានហើយ រួចរត់គេចខ្លួន ក៏ត្រូវនារីរងគ្រោះស្រែកថា«ចោរៗ»បង្កការភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិជួយដេញតាមចាប់បានប្រគល់ជូននគរបាលនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងណេត២៤ម៉ោង ផ្ទះលេខ១អឺសូន្យ ដែលមានទីតាំងស្ថិតនៅតាមផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ ផូ លាងហាយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្ដិម្ដុំសួនឧស្សាហកម្មការណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកនារីរងគ្រោះឈ្មោះ ផន ស្រីពេជ្រ អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកហាងណេត២៤ម៉ោង និងស្នាក់នៅផ្ទះណេតខាងលើ ហើយលុយដែលត្រូវជនសង្ស័យភ្ជង់ប្លន់យកនោះមានចំនួន១.២០០.០០០រៀលនិង៥០ដុល្លារ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលនារីរងគ្រោះកំពុងដេកតែម្នាក់ឯង ស្រាប់តែជនសង្ស័យដើរចូលទៅធ្វើសកម្មភាពចាប់ឱបរួចហើយដកកូនកាំបិតពីចង្កេះភ្ជង់និងគំរាមចាក់សម្លាប់ដោយបង្ខំឲ្យនារីរងគ្រោះប្រមូលលុយឲ្យខ្លួន។

តាមប្រភពព័ត៌មានបានបន្តថា ពេលនោះដោយសារតែខ្លាចជនសង្ស័យចាក់សម្លាប់ នារីរងគ្រោះបានយកកូនសោរចាក់យកលុយក្នុងថតទូឲ្យ បន្ទាប់មកជនសង្ស័យក៏រត់ចេញក្រៅ ភ្លាមៗនោះនារីរងគ្រោះក៏បានរត់ចេញតាមនិងស្រែកថា«ចោរៗ»បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិជួយដេញតាមចាប់បាន រួចនាំខ្លួនជនសង្ស័យទៅប្រគល់ឱ្យនគរបាលដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្ដង ហើយសមត្ថកិច្ចក៏បានដកហូតប្រាក់ពីជនសង្ស័យយកទៅប្រគល់ឱ្យនារីរងគ្រោះវិញផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព