Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើក​សវនាការ​សំណុំរឿង​ប្ដី​ប្រពន្ធ​ក្លែង​ចំណា​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងប្តីប្រពន្ធ ជាប់ចោទពីបទក្លែងឯកសារ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធយកចំណាក្លែងក្លាយរបស់ថ្នាក់ដឹកនាំទៅឆបោកលក់ដីខ្យល់ឲ្យអ្នកដទៃ លើទឹកប្រាក់ជិត១លានដុល្លារអាមេរិក ។

ជនជាប់ចោទឈ្មោះ ជៀម ច័ន្ទបុរី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅផ្ទះលេខ ៥៤៥៥ ផ្លូវសម្បត្តិមាស១ បុរីសម្បត្តិមាស ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកម្នាក់ទៀតឈ្មោះ អ៊ូ សៀករ៉ាន់ ភេទប្រុស អាយុ៥៦ឆ្នាំ ជាប្ដី ។

ក្នុងអង្គសវនការជនជាប់ចោទ ឈ្មោះ ជាម ច័ន្ទបុរី បានបដិសេធចំពោះបទចោទប្រកាន់នោះទាំងស្រុង ។ ចំណែកឈ្មោះ ជាម ច័ន្ទបុរី បាននិយាយថា នៅក្នុងឆ្នាំ២០០៩ ខ្លួនបានទិញដីប្រមាណ២០០ហិកតានៅក្នុងស្រុកអន្លង់វែង ដែលជាដីមួយផ្នែកនៃគំរោងអភិវឌ្ឍរបស់លោក ម៉ា សំកុល ជាង១ម៉ឺនហិកតា ទាំងនៅខេត្តកណ្ដាល និងខេត្តឧត្តមានជ័យ ដោយមានលិខិត និងចំណាររបស់សម្ដេចតេជោហ៊ុន សែន ទៀតផង ។ក្រោយមកស្មៀនឃុំបានរៀបចំឯកសារលក់ដីនេះទៅឲ្យក្រុមហ៊ុនម៉ាឡេក្នុងតម្លៃ១ម៉ែត្រការ៉េបាន១.០០០ដុល្លារ ។

ដោយឃើញមានការចំណេញប្រាក់ច្រើនដូច្នេះ ទើបក្រុមដើមបណ្ដឹងបានចូលហ៊ុនជាមួយ និងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងសាំងហ្គាពួរដើម្បីទំនាក់ទំនងម្ចាស់លុយបរទេសឲ្យមកបណ្ដាក់ទុន ដោយការចេញទៅបរទេសមួយលើកៗខ្លួនចំណាយអស់ប្រាក់ជាច្រើន ។

សំណុំរឿងនេះមានដើមបណ្ដឹងរហូតដល់១២នាក់ ដើមចមនៃពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៥ឈ្មោះ ជៀម ចាន់បូរី និងឈ្មោះ អ៊ូច សៀកវ៉ាន់ បានយកឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីទៅបង្ហាញជនរងគ្រោះទាំងអស់ដោយអះអាងថា ខ្លួន(ប្តី-ប្រពន្ធជាប់ចោទខាងលើ)មានដីរាប់ពាន់ហិកតាស្ថិតនៅភូមិគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវការលក់ឲ្យទៅក្រុមហ៊ុនចិន និងម៉ាឡេស៊ី ដូច្នោះគេបានតម្រូវឲ្យជនរងគ្រោះដាក់ប្រាក់ចូលហ៊ុនដើម្បីរៀបចំដីនោះ និងបានផលចំណេញចែកគ្នា ។

ដើមបណ្តឹងម្នាក់ៗបានចំណាយប្រាក់មិនតិចពីក្រោម៥ម៉ឺនដុល្លារអាមេរិកទេ រហូតដល់ខ្លះជាង៣០ម៉ឺនក៏មានដែរ បានប្រគល់ឲ្យទៅពីរនាក់ប្តីប្រពន្ធ (ឈ្មោះជៀម ចាន់បូរី និងឈ្មោះអ៊ូច សៀកវ៉ាន់)នោះ ដើម្បីចង់បានប្រាក់ចំណេញមកវិញ ។ ករណីខាងលើនេះជនរងគ្រោះនាំគ្នាសម្រុកដាក់លុយចូលហ៊ុនដោយសារពួកគេបានមើលឃើញទង្វើពីរនាក់ប្តីប្រពន្ធម៉ាត់ណាក៏ថ្នាក់ដឹកនាំៗ ។

មិនតែប៉ុណ្ណោះប្តីប្រពន្ធ២នាក់នោះ បានប្រើល្បិចនាំជនរងគ្រោះចេញទៅក្រៅប្រទេសដូចជាម៉ាឡេស៊ី ដែលប្រាប់គេថា ទៅទទូទាត់ប្រាក់ដើម្បីយកមកចែកគ្នា ទីបំផុតគឺគ្រាន់តែជាល្បិចឆបោកប៉ុណ្ណោះ ។ សវនាការនេះត្រូវបានបញ្ចប់ជាបណ្តោះអាសន្ន តែចៅក្រមជំនុំជម្រះបានលើកសវនាការទៅថ្ងៃក្រោយដោយមិនកំណត់ ៕

ដកស្រង់ពី៖កោះសន្តិភាព