Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្មក់​ចូលបង្ក្រាប​ផ្ទះ​ជួញដូរផ្លូវភេទ​មួយកន្លែង​ជា​របស់ជនជាតិវៀតណាម​

  • បោះពុម្ព

ខេត្តប៉ៃលិន ៖ ដោយមានការដឹកនាំផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន បានចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី ជាជនជាតិវៀតណាម និងធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៦នាក់ផងដែរ ។ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទ១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ដែលជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង៦នាក់ខាងលើរួមមាន ១- ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ផ្ទះ ២-ឈ្មោះ វៀង ធីហុង ហៅរក្សា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ៣-ឈ្មោះ ធិន ណាវ៉ាន់ ហៅអាម៉ី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម ៤- ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ៥- ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិថៃ មុខរបរគ្រូពេទ្យ និង៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះ កម្លាំងជំនាញបានធ្វើការឆែកឆេររកឃើញស្រោមអនាម័យមួយចំនួននៅក្នុងកាបូបរបស់ជនសង្ស័យ និងស្រោមអនាម័យដែលប្រើប្រាស់រួចនៅក្នុងធុងសំរាមសរុបចំនួន១០ស្រោម។បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ខាងលើត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន ដោយធ្វើការកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព