Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រឡង​ជំនួស​៤ក​រណី​៖ បេក្ខជន​ធ្លាក់ ដោយ​ស្វ័យ​ប្រវត្តិ រីឯអ្នក​ប្រឡង​ជំនួស​ ត្រូវឡើង​តុលាការ

  • បោះពុម្ព

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅដើមសប្តាហ៍នេះ បានចេញបញ្ជីឈ្មោះ និងរូបថត ជនដែលបាន ប្រព្រឹត្តិល្មើស ក្នុងករណីបន្លំខ្លួន ប្រឡងជំនួស នាសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កន្លងមក ដោយបីករណី នៅខេត្តស្វាយរៀង និង១ករណី នៅខេត្តកណ្តាល។ ករណីទាំងអស់ គឺសុទ្ធតែទាក់ទង នឹងបេក្ខជនស្វៃរិន។

ករណីទីមួយ នៅខេត្តស្វាយរៀង គឺ ជនជាប់ចោទ ស្តើង ចាន់ធន់ អាយុ២១ឆ្នាំ បានសារភាពថា ខ្លួនបានចូល ប្រឡងជំនួស ស្តើង ឌឿន ដែលជា បងប្រុសរបស់ខ្លួន។ ការសម្រេចចិត្តនេះ ដោយសារតែ រូបគេត្រូវម្តាយបង្ខំឲ្យ ជួយដល់បងប្រុស ដែលរៀនត្រឹម ថ្នាក់ទី៨។

ចំពោះ ករណីទី២ និស្សិតពេទ្យ នៅសាកលវិទ្យាល័យអន្តរជាតិ ឈ្មោះ សៅ សំណាង អាយុ២៣ឆ្នាំ បានសម្រេចចិត្ត ចូលប្រឡង ជំនួសបេក្ខជនឈ្មោះ ណឹប ផន អាយុ៣៦ឆ្នាំ ជាថ្នូរនឹង ការទទួលបាន ប្រាក់៤៥០ដុល្លារ ប្រសិនបេក្ខជន រូបនោះជាប់។សំណាង បានសារភាពថា រូបគេត្រូវបាន បុរសម្នាក់ឈ្មោះ តារា ទាក់ទង ហើយប្រសិនបើអ្វីៗ ដំណើរការ ដោយរលូននោះ តារា សុំដក៥០ដុល្លារ ជាកម្រៃជើងសារ។

រីឯករណីមួយទៀត អ៊ុន បុត្រា អាយុ២៥ឆ្នាំ ដែលមានតួនាទី ជាមន្ត្រីនគរបាល នៅប៉ុស្តិ៍រដ្ឋបាលបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានចូលប្រឡងជំនួស បងប្រុសខ្លួន ឈ្មោះ អ៊ុន ភារ៉ា អាយុ២៦ឆ្នាំ។ ជនចាប់ចោទ បានលើកឡើងថា ខ្លួនមានចិត្ត អាណិតបងប្រុស ដែលចង់បានសញ្ញាបត្រ ដើម្បីរកបានការងារល្អ ពីព្រោះសព្វថ្ងៃ គេជាអ្នកដឹកទឹកកកលក់។

ងាកទៅករណី នៅមណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ក្រុងតាខ្មៅ ខេត្តកណ្តាល ឯណោះវិញ ហែន ចាន់នី អាយុ២៥ឆ្នាំ បានបន្លំខ្លួនចូល ប្រឡងជំនួស ឃុយ រុន ដែលជាបេក្ខជនស្វ័យរិន អាយុ៣៨ឆ្នាំ ជាថ្នូរនឹងការទទួលបាន ប្រាក់៣២០ដុល្លារអាមេរិក។

ចំពោះករណីទាំង៤នេះ បេក្ខជនទាំង៤នាក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យធ្លាក់ ដោយស្វ័យប្រវត្តិ និងដកសិទ្ធិប្រឡងរយៈពេល ២ឆ្នាំ។ ដោយឡែក អ្នកដែលបន្លំខ្លួនប្រឡង ជំនួសបីនាក់ ត្រូវបានបញ្ជូនសំណុំរឿង ទៅតុលាការពី បទប្រើប្រាស់អត្តសញ្ញាណ ខុសពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចការសាធារណៈ តាមមាត្រា៦២១ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា៦២១ នៃក្រមព្រហ្មទណ្ឌ ពីបទប្រើប្រាស់ អត្តសញ្ញាណខុសពី អត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ ជនល្មើសត្រូវរងការផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនទៅ១លានរៀល។

ករណី អ៊ុន បុត្រា ដែលជានគរបាលបាលនោះ ត្រូវរងការជាប់ចោទ ពីបទរំលោភអំណាច តាមមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ មាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយ ចែងថា អំពើប្រព្រឹត្ត ដោយរាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួល អាណត្តិសាធារណៈ តាមការបោះឆ្នោតនៅក្នុង ការបំពេញមុខងាររបស់ខ្លួន ឬក្នុងឪកាស នៃការបំពេញមុខងារ របស់ខ្លួនចាត់វិធានការរារំាង ការអនុវត្តច្បាប់ ដើម្បីទទួលបាន ដោយខុសច្បាប់ នូវប្រយោជន៍ណាមួយ ត្រូវផ្តន្ទាទោស ដាក់ពន្ឋគារពី២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លានរៀល ទៅ ១0 លានរៀល។ បទល្មើសនេះ ត្រូវផ្តន្ទាសទោស ដាក់ពន្ឋគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើល្មើសនេះ មានប្រសិទ្ឋភាព៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ