Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​សំណុំរឿងទៅ​តុលាការ​ បែកធ្លាយ​អ្នក​រត់ការ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី១៣ ខែមករា បានបញ្ជូនសំណុំរឿងគ្រឿងញៀនជាង៩គីឡូក្រាម ដែលមានជនសង្ស័យ២នាក់បង្ក្រាបនៅ២កន្លែងផ្សេងគ្នា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែអ្វីដែលត្រូវបានគេចាប់អារម្មណ៍នោះ គឺបែកធ្លាយមានអ្នករត់ការសុំដោះលែងជនសង្ស័យម្នាក់ និងសុំយករថយន្តដែលជាវត្ថុតាងទៅប្រើប្រាស់វិញ ។

សេចក្តីរាយការណ៍បន្តថា ខណៈសំណុំរឿងគ្រឿងញៀនជាង៩គីឡូក្រាមស្ថិតនៅដៃស្ថាប័នអយ្យការ ស្រាប់តែមានព័ត៌មានបែកធ្លាយថា មានមន្ត្រីយោធាថ្នាក់ផ្កាយម្នាក់ កំពុងមមាញឹករត់ការសុំដោះលែងជនសង្ស័យឈ្មោះ កែវ សុធា និងសុំយករថយន្តវិញ ដែលសមត្ថកិច្ចបង្ក្រាបនៅភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាព័ត៌មានមួយដែលបែកធ្លាយថាមានអ្នករត់ការ តែក៏មិនអាចទៅរួចដែរ ។

គួររំឭកថា កម្លាំងការិយាល័យទី៤នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៤និង៣០នាទីរសៀល បានសហការជាមួយនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសង្កេតស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀនចំនួន២កន្លែង និងចាប់ខ្លួនមនុស្ស២នាក់ ដកហូតថ្នាំញៀនបានជាង៩គីឡូក្រាម ។

សេចក្តីរាយការណ៍បន្តទៀតថា ការបង្ក្រាបចំណុចទី១នៅផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំណុចទី២នៅភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី និងម្នាក់ទៀតឈ្មោះ កែវ សុធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងដែលបានរឹបអូសមាន សារធាតុញៀនមេតំហ្វេតាមីន(ICE)ទម្ងន់៩គីឡូក្រាម និង ៦៤៣,០៦ក្រាម រថយន្ត២គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន២ និងទូរស័ព្ទ២គ្រឿង ។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព