Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែឃើញសមត្ថកិច្ចភ្លាម នាំគ្នា​រត់បាតជើងសព្រាត បន្សល់ទុកត្រឹមវត្ថុតាង​

  • បោះពុម្ព

ខេត្តកណ្ដាល ៖ តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា មានករណីបង្ក្រាបល្បែងបញ្ជល់មាន់ដោយខុសច្បាប់កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៧ មករា ឆ្នាំ២០២០ នៅចំណុចចំការស្វាយក្រោយភូមិ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ករណីខាងលើនេះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន មាន់ជល់១ក្បាល, ជញ្ជីងថ្លឹងមាន់ចំនួន១គ្រឿង, កន្ត្រកដាក់មាន់ចំនួន២គ្រឿង, របាំងកញ្ចក់ជ័របង្ខាំងមាន់ចំនួនមួយ, ស្គុតរុំខ្នាយមាន់ចំនួន១ដុំធំ និងស្បែកជើងមួយគូ ។ ចំណែកក្រុមអ្នកលេងល្បែងបាននាំគ្នារត់គេចខ្លួនបាត់អស់ ។

តាមប្រភពដដែលបានបន្តថា មុនឈានចុះមកបង្ក្រាបករណីខាងលើ គឺនៅវេលាម៉ោងខាងលើកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការលេងល្បែងបញ្ជល់មាន់នៅចំណុចចំការស្វាយ ក្រោយភូមិ ។

បន្ទាប់មកមន្ត្រីនាញនគរបាលយុត្តិធម៌ដឹកនាំសហការជាមួយផ្នែកជំនាញក្នុងអធិការដ្ឋានស្រុក បានចុះមកដល់ទីតាំងបញ្ជល់មាន់នៅក្រោយភូមិក្រោមដើមស្វាយ ស្ថិតក្នុងភូមិស្ពានដែក ឃុំកំពង់ចម្លង ស្រុកលើកដែក ។

តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីក្រឡេកឃើញកម្លាំងសមត្ថកិច្ចចុះមកដល់ភ្លាម ស្រាប់តែក្រុមអ្នកលេងល្បែងទាំងអស់នោះបាននាំគ្នារត់គេចខ្លួនអស់ ពេលនោះកម្លាំងសមត្ថកិច្ចប្រមូលបានតែវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវរកអ្នកលេងហៅមកអបរំ ៕


 

ដកស្រង់ពី៖កោះសន្តិភាព