Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុត្តិធម៌​មាន​ចំពោះ​ជន​រង​គ្រោះ​ក្រោយ​ប៉ូលិស​បំបែកសំណុំរឿង​ក្រុមបងធំ​នៅ​បន្ទប់​ជួល

  • បោះពុម្ព

ខេត្តសៀមរាប ៖ យោងតាមបទបញ្ជារបស់លោកស្នងការដ្ឋាននគរបាលខេត្តសៀមបើកប្រតិបត្តិការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុនក្រោយពីជនរងគ្រោះត្រូវក្រុមបងធំកាប់សម្លាប់ដោយកាំបិតខ្វាវ និងដាវសាំម៉ូរ៉ៃរហូតបណ្តាលឱ្យជនរងគ្រោះស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរបង្អែកខេត្ត ។

ហេតុការណ៍នេះបានកើតនៅឡើងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ស្ថិតនៅក្រោយសណ្ឋាគារ សូហ្វីតែល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការដ្ឋាននគរបាលក្រុងសៀមរាបបានប្រាប់ថា ដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ហេង វិឆាយ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករ ទិញលក់អេតចាយ មានទីលំនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានប្រាប់ថា មុនកើតហេតុជនរងគ្រោះ និងមិត្តភក្តិចំនួន៣នាក់ទៀតបាននាំគ្នាទៅផឹកស៊ីក្នុងក្លឹប កាឡាក់ស៊ី ត្រូវបានទាស់ពាក្យសម្តីជាមួយក្រុមបងធំ ។

ក្រោយមកនៅវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រថ្ងៃដដែលជនរងគ្រោះ និងមិត្តភក្តិខាងលើនាំគ្នាចេញពីកន្លែងកើតហេតុក្នុងគោលបំណងទៅផ្ទះ ខណៈជិះមកដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែល ត្រូវបានក្រុមបងធំមានគ្នាជាច្រើននាក់ជិះម៉ូតូប្រហែល០៦គ្រឿងបានធ្វើសកម្មភាពប្រើកាំបិតខ្វែវ និងដាវកាប់ទៅលើជនរងគ្រោះខណៈបញ្ជូនដល់មន្ទីពេទ្យត្រូវបានស្លាប់ ចំណែកជនសង្ស័យនាំគ្នាគេចខ្លួនបាត់ ។

លោកអការបានបន្តថា បន្ទាប់មកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ហើយកំណត់មុខសញ្ញាបាន និងធ្វើការឆែកឆេរនៅផ្ទះជួលទើបឈានដល់នាំខ្លួនជនសង្ស័យចំនួន០៦នាក់បានជាបន្តបន្ទាប់ ។

កិច្ចប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតត្រូវបានបញ្ចប់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ និងបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង៦នាក់ និងវត្ថុតាងទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕