Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លៀកពាក់​ស្អាតបាត​បន្លំ​ខ្លួនស៊ី​ការ​គេ​ហើយ ថែម​ទាំង​ឆ្លៀត​លួច​ចូល​ផ្ទះ​អ្នក​ភូមិ​ទៀត

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង ៖សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈនេះ ខណៈដែលប្រជាពលរដ្ឋ និងប្រជាការពារបានសម្រុកព័ទ្ធចាប់ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពលួចទ្រពសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ក្នុងភូមិក្បាលថ្នល់ ឃុំផ្សា ស្រុកបរិបូរណ៌ ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុក្នុងភូមិមានពិធីការកូនកម្លោះក្រមុំរបស់អ្នកភូមិ ។

ពេលនោះគេបានឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿងមកបន្លំចូលហូបការដូចគេដែរ ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍ឡើយ ។ លុះក្រោយហូបការជិតរួច គេឃើញជនសង្ស័យម្នាក់បានចេញក្រៅបាត់ទៅ ។

ចំណែកជនសង្ស័យម្នាក់ទៀតបានធ្វើជាទៅបត់ជើងតូចដែលមានចម្ងាយប្រមាណ៥០ម៉ែត្រពីរោងការ ។ ពេលទៅដល់ទីនោះជនសង្ស័យបានកាត់សោបន្លំចូលក្នុងផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ក្លាំង គីមហុង អាយុ៣៥ឆ្នាំ ប្រកបមុខរបរហ្វូតូគុបពី ខណៈម្ចាស់ផ្ទះមិននៅរវល់មកហូបការនៅក្បែរនោះដែរ ។ពេលចូលដល់ក្នុងផ្ទះជនសង្ស័យបានបើកភ្លើង និងធ្វើសកម្មភាពរើកកាយពេញផ្ទះ ដើម្បីរកទ្រព្យសម្បត្តិមានតម្លៃ ។

ជាមួយនឹងសកម្មភាពរបស់ជនសង្ស័យខាងលើនេះក៏មានកូនស្រីម្ចាស់ផ្ទះមួយផ្សេងទៀតប្រកបមុខរបរ(វីង) ដែលនៅជិតគ្នាជាមួយម្ចាស់ផ្ទះរងគ្រោះខាងលើបានឃើញសកម្មភាពរបស់ជនសង្ស័យតាមកាមេរាសុវត្ថិភាព រួចក៏បានទូរស័ព្ទទៅម្តាយរបស់នាងដែលកំពុងពិសាការដែរ ហើយម្តាយនាងបានប្រាប់បន្តទៅម្ចាស់ផ្ទះឈ្មោះ ក្លាំង គីមហុង ជាជនរងគ្រោះទើបប្រជាពលរដ្ឋ និងប្រជាការពារ លើកគ្នាមកព័ទ្ធចាប់បានជនសង្ស័យខាងលើតែម្តង ។

ក្រោយពេលចាប់បានប្រជាពលរដ្ឋបានបញ្ចេញកំហឹងខ្លះ ដើម្បីសួរចម្លើយ ហើយជនសង្ស័យបានសារភាពថា រូបគេឈ្មោះ កែប សំនៀង អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិអន្លង់ត្នោត ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប៉ុន្តែមានទីលំនៅបច្ចុប្បន្នស្រុកស្អាង ខេត្តកណ្ដាល ។

រូបគេមានគ្នា២នាក់បានបន្លំខ្លួនចូលមកស៊ីការគេមែន ។ ប៉ុន្តែពេលស៊ីការជិតរួចអ្នកដែលមកជាមួយបានចេញទៅបាត់ ដោយទុករូបគេឲ្យធ្វើសកម្មភាពលួច តែមិនបានសម្រេចត្រូវគេចាប់តែម្តង ។

ជនសង្ស័យខាងលើ ត្រូវបានប្រជាការពារប្រគល់ជូនសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកបរិបូរណ៌ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព