Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុម្ម​ង់​បទ​ស្លូ​បែរ​លេង​បទ​ញាក់ ​វាយ​អ្នក​ភ្លេង​​ផ្អើលខ្ទេចដូច​មើមខ្ទឹម

  • បោះពុម្ព

ខេត្តកណ្តាល ៖ ត្រឹមរយៈពេលតែ១ថ្ងៃនគរបាលស្រុកកោះធំ បានឃាត់ខ្លួនជនម្នាក់ជាប់់ចោទពីបទវាយក្រុមតន្ត្រី«ម៉ី ខន» ឱ្យរងរបួសម្នាក់ និងបំផ្លាញឧបករណ៍ភ្លេងឱ្យខូចខាតថែមទៀត ព្រោះតែខឹងអ្នកលេងភ្លេងលេងមិនឱ្យច្រៀងដល់ចប់ ។

ហេតុការណ៍ដ៏កម្រមាននេះកើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ វេលាម៉ោងប្រមាណ១០និង៣០នាទីយប់ នៅផ្ទះរបស់ឈ្មោះ មិត្ត ម៉េង ក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ។

ជនជាប់ចោទឈ្មោះ សឹម ភា ភេទប្រុស អាយុ៤៨ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិ ឃុំខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ វើតធី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ជាកម្មករនៅក្រុមតន្ត្រីសម័យខាងលើនេះ រងរបួសជាំក្បាល និងដងខ្លួន ។

វង់តន្ត្រីសម័យ«មុី ខន» មានម្ចាស់ឈ្មោះ ញុឹប សៀង ភេទប្រុស អាយុ៣៤ឆ្នាំ ហើយនៅក្នុងអំពើហិង្សានេះ ជនឈ្មោះ សឹម ភា បានវាយបំផ្លាញឧបករណ៍តន្ត្រីអស់មួយចំនួនធំ ។

ន្ត្រីនគរបាលស្រុកកោះធំឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមតន្ត្រីសម័យ«ម៉ី ខន» ត្រូវបានឈ្មោះ មិត្ត ម៉េង ដែលជាម្ចាស់ដើមការជួលទៅប្រគំក្នុងពិធីមង្គលការកូន នៅក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ។

ក្រុមតន្ត្រីសម័យ បានប្រគំតន្ត្រីឱ្យច្រៀងរាំកំដរភ្ញៀវជាធម្មតាយ៉ាងសប្បាយរីករាយរាំកំដរអារម្មណ៍រហូតដល់វេលាម៉ោងប្រមាណ១០និង៣០នាទីយប់ ស្រាប់តែឈ្មោះ សឹម ភា និងឈ្មោះ គូ វី ភេទប្រុស បានសំណូមពរច្រៀងបទមនោសញ្ចេតនា១បទ ។

នៅពេលនោះឈ្មោះគូ វី ច្រៀងទើបតែបានមួយឃ្លា ស្រាប់តែម្ចាស់កម្មវិធីបានឱ្យខាងក្រុមតន្ត្រីបញ្ឈប់ការច្រៀង ដោយឱ្យប្ដូរមកចង្វាក់ញាក់សប្បាយៗវិញ ព្រោះជិតចប់កម្មវិធីទៅហើយ ។

ខណៈនោះ ស្រាប់តែឈ្មោះ សឹម ភា ដែលស្រវឹងជោកជាំ បានខឹងសម្បារួចទៅវាយកម្មករក្រុមតន្ត្រីឈ្មោះ វើត ធី បណ្ដាលឱ្យរងរបួស រួចហើយទៅវាយបំផ្លាញឧបករណ៍តន្ត្រី តាមកំហឹងកំរោលរបស់ខ្លួនបណ្ដាលឱ្យខូចខាតអស់មួយចំនួនធំថែមទៀត ។

ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះ សឹម ភា ក៏បានគេចខ្លួនបាត់ទៅ ។ ដោយឡែក ជនរងគ្រោះឈ្មោះ វើត ធី ត្រូវបានខាងក្រុមតន្ត្រីបញ្ជូនទៅព្យាបាលនៅមន្ទីរព្យាបាលមួយក្នុងស្រុកកោះធំ ។លុះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានទៅប្ដឹងនគរបាលប៉ុស្ដិ៍ឈើខ្មៅ ។

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅ សហការជាមួយនគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ឃាត់ខ្លួនបានជនជាប់ចោទខាងលើនារសៀលថ្ងៃដដែលនោះតែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព