Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មកររោងចក្រ មែនអ៊ូ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ នាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ

  • បោះពុម្ព

ព្រះសីហនុ៖ កម្មករ នៅក្នុងរោងចក្រ មែនអ៊ូ បានប្រមូលផ្តុំគ្នា នៅក្នុងបរិវេន រោងចក្រ ដោយសុំទាមទារអោយ ថៅកែរោងចក្រ យល់ព្រម តាមសំណើរ មួយចំនួន ដែលពួកគាត់ ជាកម្មករយល់ថា ជាអំពើរំលោភសិទ្ធិ របស់ពួកគាត់ ។

សកម្មភាពធ្វើកូដកម្ម ដែលមានរយះពេល ពីរថ្ងៃមកហើយ គឺនៅថ្ងៃទី ២៤ សីហា កម្មករ មិនបានចូលធ្វើការ ហើយនៅថ្ងៃទី ២៦ សីហា នេះកម្មករនាំ គ្នាមិនចូលធ្វើការទៀត ព្រោះពួកគាត់ សំអាងថា ខាងភាគីរោងចក្រ មិនយល់ព្រម តាមសំណើររបស់ពួកគាត់ ។ តែទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី ២៦ សីហានេះ ខាងកម្មករទាំងអស់ ដែលមិនចូលធ្វើការ បាននាំគ្នាឯកភាពដោយ បោះឆ្នោតជ្រើសតំណាង របស់ខ្លួនចំនួន៣នាក់ ដើម្បីចូលទៅ ដោះស្រាយ ជាមួយភាគីខាងរោងចក្រ ដោយមានការចូលរួម ពីសំណាក់ អាជ្ញាធរមូលដ្ឋានផងដែរ ហើយគេនៅពុំទាន់ ដឹងថាការជួបចរចា នោះមានផ្លែផ្កាយ៉ាងណា នោះទេ គិតត្រឹមព្រឹកម៉ោង១១ តែបើតាមខាងរោងចក្រ បានបង្ហើប ថាសំណូមពរ របស់កម្មករ ដែលបានស្នើរទៅ អោយរោងចក្រ គឺជាសំណូមពរតូចតាច ហើយនឹងអាច ត្រូវគ្នាជាមិនខាន ។

បើតាមកម្មករ ដែលសុំមិនបញ្ចេញឈ្មោះ ម្នាក់ប្រាប់អោយដឹង នៅក្នុងវូងបាតុកម្មថា មូលហេតុដែលធ្វើអោយ កម្មករមិនចូល ធ្វើការ គឺទី១-កម្មករមានជំងឺឈប់ សំរាក់ខាងរោងចក្រ កាត់ប្រាក់ខែមួយថ្ងៃ១៥ដុល្លារ ឈប់ថ្ងៃទី២ នឹងទី៣ កាត់ចុះមកតាមនឹង ទោះបីជា ការឈប់ ដោយមូលហេតុក្តី ត្រូវបានមានវិជ្ជះបញ្ជា យ៉ាងណាក៏ដោយ ។ ទី២-បញ្ហាម៉ោងចូលធ្វើការ គឺចូលមុនម៉ោងពី ១០ទៅ១៥នាទី ខាងរោងចក្រ ហាក់បីដូចជា ធ្វើអាកប្បកិរិយា មិនពេញចិត្ត តែបើចូលមុនម៉ោង ប្រហែលកន្លះម៉ោងទើប ខាងរោងចក្រ សប្បាយចិត្ត នឹងមានមូលហេតុ មួយចំនួនទៀតដូចជា នៅក្នុងរោងចក្រ មានសភាពហប់ខ្យល់ បរិយាកាសមិនល្អជាដើម ។

សូមបញ្ជាក់ថា ប្រាក់បៀរវត្ស នៅក្នុងរោងចក្រ កាត់សំលៀកបំពាក់ អាវ ធំ (គ្រ័រហ្ស៊េ) នេះក្នុងមួយនាក់ ១០០$ បូកប្រាក់ខែផ្សេងៗ ៣០ដុល្លារទៀតឡើង ១៣០$ ។ ចំពោះបញ្ហាខាងលើនេះ តាមខាងភាគីរោងចក្រ បានប្រាប់ថា គឺជាបញ្ហាតូចតាចបំផុត ហើយ អ្វីមួយចំនួន ដែលពួកគាត់និយាយ មានចំនុចខ្វះមិនត្រូវ ទាំងអស់ទេហើយ បើតំម្រូវចាត់ អោយកំលាំង តំណាងមកចរចាគ្នានោះ នឹងមិនកើត រឿងវែងឆ្ងាយឡើយ ។

ស្របពេលដែល កម្មករកំពុងប្រមូលផ្តុំ នឹងរង់ចាំអ៊ុតលទ្ធផល ដែលខ្លួនបានចាត់ អោយតំណាង ចូលទៅជួបរក ដំណោះស្រាយ មានមនុស្សបី ទៅបួននាក់ដែលបាន ប្រកាសខ្លួនជា “ សហព័ន្ធសហជីពស្មារតី កម្មករខ្មែរ “ បានមកចូល ក្នុងហ្វូងបាតុករ ដើម្បី បំផុសបំផុល អោយកម្មករទាំងអស់ យល់ព្រមចូល រួមជាមួយ សហជីព របស់ខ្លួនដើម្បី ងាយស្រួលដោះស្រាយកង្វល់ របស់ បងប្អូនកម្មករ ដែលកម្មករយល់ថា ខាងរោងចក្រណា មួយបានរំលោភសិទ្ធិ របស់កម្មករ ។

តែទោះបីយ៉ាងណា កម្មករទាំងអស់ នៅពុំទាន់ឯកភាព ចូលរួម នោះទេ ដោយពួកគាត់រង់ចាំ ទទួលលទ្ធិផល ដែលតំណាង កំពុង ជួបចរចា ជាមួយភាគី រោងចក្រសិន ៕