Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូវីដ១៩៖ ធ្វើឱ្យម្ចាស់ផ្ទះនិងអ្នកជួល​ផ្ទុះ​ហិង្សា​​វាយ​​ទ្រម​ខ្លួន​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ត្រីជាម្ចាស់ផ្ទះជួលម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ១ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ មេសា នេះ បន្ទាប់ពីប្រើង្សាវាយទៅលើអ្នកជួលផ្ទះបណ្តាលអោយបាក់ឆ្អឹងម្រាមដៃ និងពោកមុខ ដោយសារតែខឹងជំពាក់ប្រាក់មិនព្រមសង និងបណ្តេញមិនព្រមចេញ។

ទោះបីជាយ៉ាងណា បន្ទប់ពីឃាត់ខ្លួនក៏មានការសម្របសម្រួលហើយ ជនបង្កក៏បានចេញលុយថ្លៃព្យាបាលចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ។

ការប្រើហិង្សានេះ កើតកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ មេសា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលក្នុងផ្សារទំនប់ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។ ជនដៃដល់ឈ្មោះម៉ី ម៉ូលីដា ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ផ្ទះជួលបន្ត មានលំនៅស្នាក់នៅកន្លែងកើតហេតុ ។

ចំណែកស្ត្រីរងគ្រោះឈ្មោះ ឡុង ថន អាយុ៤៣ឆ្នាំ ជាអ្នកលក់នំពុម្ពស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិល្វា ឃុំថ្មី ស្រុកចំការលើខេត្តកំពង់ចាម បានរងរបួសពោរមុខ និងបាក់ម្រាមដៃស្តាំ ។

តាមនារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនកំពុងតែចាក់នំលក់ ស្រាប់តែម្ចាស់ផ្ទះ (ជួលគេបន្ត) មកប្រាប់អោយរើអីវ៉ាន់ចេញឱ្យផុតនៅក្នុងថ្ងៃនោះ ព្រោះគ្មានលុយអោយ ហើយជំពាក់លុយទៀត ។ខណៈនោះ គាត់ប្រាប់ថា ចាំ៣ថ្ងៃទៀតសិន ទំរាំរកផ្ទះជួលថ្មីទៀតបាន ។

ស្រាប់តែស្ត្រីជាម្ចាស់ បានស្ទុះមកទះកំភ្លៀងមួយដៃ ហើយចាប់ប្រតាយកាន់ត្របៀត រុញទៅមកបណ្តាលអោយបាក់ម្រាមដៃ និងស្ទុះមកខាំចំចិញ្ចើមបណ្តាលអោយរបួសស្នាម ហើយគាត់បានខាំម្រាមដៃវិញ ។តាមស្ត្រីរងគ្រោះឱ្យដឹងទៀតថា នៅពេលមានការប្រតាយប្រតប់គ្នា បុរសជាប្តីម្ចាស់ផ្ទះ បានស្ទុះមកវាយនាងបន្ថែមទៀត បណ្តាលអោយពោរមុខ ។ បន្ទាប់ពីរងរបួសនាងក៏បានមកដាក់ពាក្យបណ្តឹង ហើយត្រូវបាននគរបាលឃាត់ខ្លួនម្ចាស់ផ្ទះជួលនោះមកសួរនាំ ។

តាមនារីរងគ្រោះបានអោយដឹងទៀតថា នាងបានជួលផ្ទះនោះ រកស៊ីតាំងពីម្ចាស់ផ្ទះដើមនៅអស់រយះពេលជាង១០ឆ្នាំ មកហើយ។

នៅពេលថ្មី ដោយសារតែស្ថានភាពជំងឺកូវីដលក់មិនដាច់ ហើយគាត់គ្មានលទ្ធភាពយកលុយបង់ថ្លៃផ្ទះនិងកន្លែងលក់ បានខ្ចីលុយរាប់ចំនួន៥០០ដុល្លារ ស្រាប់តែទាំងការទាំងដើមជំពាក់សរុបចំនួន២០លានរៀលនិងថ្លៃឈ្នួលផ្ទះព្រមទាំងកន្លែងលក់ នៅជំពាក់២៩ម៉ឺនរៀលទៀត។ ជនរងគ្រោះបានបញ្ជាក់ថា ថ្លៃផ្ទះជួល៨០ដុល្លាទាំងទឹកភ្លើងនិងកន្លែង ៧៥ម៉ឺនរៀល។

បើតាមស្ត្រីជាម្ចាស់ផ្ទះឱ្យដឹងដែរថា ផ្ទះនោះត្រូវបានជួលពីគេបន្ត ហើយអ្នកមកជួលជំពាក់ តើគាត់បានប្រាក់មកពីណាឱ្យគេវិញដែរ ។

នៅមុនពេលកើតហេតុ ដោយអ្នកជួលអត់អោយលុយគាត់ ក៏បានមកប្រាប់អោយរើចេញតែគាត់ថា «អញមិនចេញ» ក៏មានទំនាស់គ្នា វាយនិងខាំគ្នាទៅវិញទៅមក បណ្តាលអោយនាងរងរបួសដៃផងដែរ ។ បន្ទាប់ពីឃាត់ខ្លួនភាគីទាំង២សម្របសម្រួលគ្នា ដោយខាងម្ចាស់ផ្ទះជួយសងជំងឺចិត្ត៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ។

ដកស្រង់ពី៖កោះសន្តិភាព