Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាំភ្លើង​និង​បុគ្គលិកហ្គាស​​​ត្រូវ​ឃាត់ ​ករណី​បាញ់​សម្លាប់​ប្អូនថ្លៃ​នៅ​កោះ​​ឧ​កញ៉ា​តី

  • បោះពុម្ព

ខេត្តសៀមរាប ៖ បន្ទាប់ពីបានប្រើកាំភ្លើងបាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតីរួចហើយនោះ ជនដៃដល់ជាមន្ត្រីប៉ូលិសរូបនេះ ក៏បានយកទៅលាក់ចំណុចស្ថានីយហ្គាសមួយកន្លែងក្នុងខេត្តសៀមរាប ។

យោងប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានបានសារភាពថា «ខ្លួនបានយកកាំភ្លើងខ្លីម៉ាកK54 យកមកលាក់ទុកក្នុងអាងទឹកនៃស្ថានីយហ្គាស នៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងមានយីហោ «ស៊ីរ៉ាហ្គាស» ។

បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល នាំយកវត្ថុតាងកាំភ្លើង ហើយបានឃាត់បុគ្គលិកស្ថានីយហ្គាសម្នាក់ឈ្មោះ មួង លីដា អាយុ២១ឆ្នាំ នាំទៅសាកសួរបន្ថែម ។ សូមរំលឹកថា៖ បញ្ជូនខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ដែលបាញ់សម្លាប់ប្អូនថ្លៃ មកស្នងការខេត្តកណ្ដាលសូមរំលឹកថា ក្នុងសំណុំរឿងខាងលើ គឺបានពីកម្លាំងនគរបាលសហការគ្នា រហូតតាមចាប់ខ្លួនជនសង្ស័យដែលបាញ់សម្លាប់ប្អូនថ្លៃ កាលពីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២០ ស្ថិតក្នុងខេត្ដស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ។

ក្រោយពីជនដៃដល់រូបនេះ ព្យាយាមរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃ បន្ទាប់ពីបាញ់ប្រហារប្អូនថ្លៃខ្លួនឯង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ។ជនដៃដល់ឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង ។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកលក់ដូរ ។

ជនសង្ស័យនិងជន រងគ្រោះ ត្រូវជាបងប្អូនថ្លៃ(សាច់ថ្លៃ)នឹងគ្នា អ្នកទាំង២មានទីលំនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ប្រភពបន្តថា នៅថ្ងៃកើតហេតុនោះ ជនសង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួនឈ្មោះគង់ សុខជា ដោយបានយកអាវុធខ្លីទៅភ្ជង់ប្រពន្ធខ្លួន ។ ពេលនោះជនរងគ្រោះចេញមកឃាត់ដោយនិយាយថា «ចាំបាច់យកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី»។

និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួនបាត់តែម្ដង រហូតដល់ថ្ងៃមានការចាប់ខ្លួនបាននេះ ។ សូមរំលឹកថា ៖ ចាប់ខ្លួនបានពីស្ទឹង ត្រែង មន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ប្អូនថ្លៃ នៅកោះឧកញ៉ាតី

ដកស្រង់ពី៖កោះសន្តិភាព