Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្មក់​បានបុរស៣នាក់​ប្រព្រឹត្តបទល្មើស​​ក្នុង​ខណ្ឌ​ដូនពេញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវឌឿងហែម ក្រុម៨ ភូមិ៤៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រោយពីសមត្ថកិច្ចរកឃើញគ្រឿងញៀននៅជាប់ខ្លួនជនសង្ស័យជិត១០០កញ្ចប់ ។

លោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បន្ទាប់មកអធិការដ្ឋានប៉ុស្តិ៍បានបើកការស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចកើតហេតុខាងលើ ។

លោកអធិការនគរបាលខណ្ឌដូនពេញបានបន្តថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន ១-ឈ្មោះ សុខ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ១៨២ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា (ជាអ្នកជួញដូរ) ២-ឈ្មោះ នួន ភក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧Eo ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ (ជាអ្នកប្រើប្រាស់) និង៣-ឈ្មោះ ចាប ករ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១៦Eo ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ (ជាអ្នកប្រើប្រាស់)។ ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៧៦កញ្ចប់ (តូច៧៥កញ្ចប់ និងធំ១កញ្ចប់), ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការបានបញ្ជាក់ថា កម្លាំងជំនាញខណ្ឌប៉ុសិ៍្តកំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

សកស្រង់ពី៖កោះសន្តិភាព