Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកណា​មិនស្គាល់«យាយ​​សក់ស​រ៉ា​ជង្រុក» ទំរាំគាត់​ធ្លាក់ក្នុងអន្ទាក់​ប៉ូលិស​

  • បោះពុម្ព

ខេត្តបាត់ដំបង៖ ស្ត្រីវ័យជាង៧០ឆ្នាំម្នាក់សក់ស្កូវព្រោង ដែលពួកនិយមគ្រឿងញៀន ហៅយាយសក់ស ជារហស្សនាមដ៏ល្បីល្បាញបំផុត ជាមួយនឹងមុខរបរទុច្ចរិត «ជូញដូរគ្រឿង»នៅក្នុងស្ថានីយរថភ្លើងក្នុងក្រុងបាត់ដំបង នាពេលកន្លងមក តែពេលនេះត្រូវបានជាប់អន្ទាក់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការក្រុងបាត់ដំបង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៧ មេសា ខណ:ដែលកំពុងប្រព្រឹត្តបទ ល្មើលនេះ នៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

អធិការដ្ឋាននគរបាលក្រុងបាត់ដំបង លោក ឆាង វណ្ណឆៃ បានឱ្យដឹងថា ស្ត្រីសក់សសំព្រូសរូបនេះឈ្មោះ វិន តឿ ហៅយាយតឿ ហៅយាយសក់ស អាយុ៧៤ឆ្នាំ រស់នៅក្នុងស្ថានីរថភ្លើង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ គាត់មានប្រវត្តិធ្វើជំនួញគ្រឿងញៀនបំពានច្បាប់នេះ មានរយ:ពេលយូរក្រែលហើយ តែសមត្ថកិច្ចហាក់ចន្លោះប្រហោងក្នុងការរិះរកវិធីសាស្ត្រចុះបង្ក្រាប ។

បើទោះជាកម្លាំងជំនាញបានប្រើប្រាសស្ទើរគ្រប់និតិវិធីក្តី តែយ៉ាងណាពេលនេះយាយសក់ស បានចូលអន្ទាក់សមត្ថកិច្ចជាស្ថាពរហើយ ជាមួយនឹងវត្ថុតាងគ្រឿងញៀនដ៏ច្រើនគួរសមដែរ ។

ស្ត្រីវ័យ៧៤ឆ្នាំ ដែលមានសាវតាពិត ឈ្មោះ វិន តឿ។ អ្នកភូមិខ្លះហៅគាត់យាយតឿ តែអ្នកដែលនិយមគ្រឿងញៀនភាគច្រើន ដែលមានទំនាគ់ទំនងបទល្មើសគ្រឿងញៀនជាមួយស្ត្រ័វ័យចំណាស់ម្នាក់នេះ រួមទាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនផង បានហៅគាត់យ៉ាងរត់មាត់ថា «យាយសក់ស» ឬបន្ថែមពាក្យ«យាយសក់សរ៉ាជង្រុក»។

បើពិនិត្យលើស្ថានភាពកាយសម្បទារបស់យាយសក់ស រ៉ាជង្រុកនេះ គាត់ហាក់នៅមានសុខភាពមាំទាំល្អណាស់ ។មន្ត្រីជំនាញដែលតែងចិញ្ចឹមចិត្តរិះរកគ្រប់យុទ្ធសាស្ត្រ ដើម្បីចាប់ខ្លួនយាយសក់សនេះ បាននិយាយថា យាយសក់សនេះ មានប្រវត្តិជូញដូរគ្រឿងប្រចាំរ៉ាជង្រុកនេះយូរយាណាស់មកហើយ។

គាត់មានអាយុក៏ច្រើន រីឯកលល្បិចក្នុងការជំនូញគ្រឿងញៀនក៏ខ្ពស់ ទើបធ្វើឲ្យមន្ត្រីជំនាញជូបការលំបាកក្នុងការបង្ក្រាប។ ប៉ុន្តែយ៉ាងណាពេលនេះ យាយសក់ស បើទោះជាចេះមន្តអាគមន៍ ក៏គេចមិនរួចទៀតដែរ គាត់ជាប់អន្ទាក់សមត្ថកិច្ចហើយ។

លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបាននិយាយថា ស្ត្រីឈ្មោះ វិន តឿ ហៅ យាយតឿ ឬហៅ យាយសក់សនេះ ត្រូវបានកម្លាំងជំនាញចុះបង្ក្រាបបានពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។

លោកបានបញ្ជាក់ថា ជាមួយនឹងការចាប់ខ្លួនយាយសក់សរ៉ាជង្រុកដែលល្បីល្បាញនឹងមុខ ជំនូញគ្រឿងញៀននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងមូយចំនួន ។

ដូចជា ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០៤ថង់ ស្មើនឹងទម្ងន់ ១៦.៥៨ក្រាម ប្រអប់សម្រាប់ដាក់គ្រឿងញៀន និង កូនថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ ពេលនេះមន្ត្រីការិយាល័យជំនាញកំពុសកសាងសំណុំរឿងបញ្ជូនស្ត្រីរូបនេះនិងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព