Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាល ស្រុកកោះសូទិន និងប្រជាពលរដ្ឋ ធ្វើស្ពានឈើ ឆ្លងកាត់បណ្ដោះអាសន្ន ត្រង់កន្លែងផ្លូវដាច់

  • បោះពុម្ព

កំពង់ចាម៖ ដោយសារ គ្រោះទឹកជំនន់ កាលពីពេលកន្លងទៅ ធ្វើឱ្យហូរផ្ដាច់ផ្លូវមួយ កន្លែងស្ថិតនៅក្នុង ភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្ដកំពង់ចាម បានបង្កការលំបាក មិនអាចធ្វើដំណើរ ឆ្លងកាត់បាន ពីសំណាក់ប្រជាពលរដ្ឋទូទៅ ដូច្នេះ កងកម្លាំងនគរបាល របស់អធិការដ្ឋាននគរបាល ស្រុកកោះសូទិន និងកម្លាំងនគរបាល មូលដ្ឋានឃុំល្វេ រួមសហការ ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ចុះទៅធ្វើ ស្ពានឈើឆ្លងកាត់ ជាបណ្ដោះអាសន្នភ្លាម នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

ស្នងការនគរបាល ខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍ បែន រត្ន័ បានឱ្យដឹងថា ក្រោយពីទឹកហូរ ផ្ដាច់ផ្លូវមិនអាចធ្វើ ដំណើរឆ្លងកាត់ បាននោះ លោកបានបញ្ជាឱ្យកម្លាំង ស្រុកកោះសូទិន និងកម្លាំងនគរបាល ប៉ុស្ដិ៍ឃុំល្វេ រួមសហការជាមួយ ប្រជាពលរដ្ឋ អាជ្ញាធរមូល ដ្ឋាន ចុះធ្វើស្ពានឈើ ដើម្បីឆ្លងជា បណ្ដោះអាសន្ន ដោះស្រាយបញ្ហា ចំពោះមុខជាជំហានដំបូង។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា “កម្លាំងនគរបាល ស្រុកកោះសូទិន និងកម្លាំង នគរបាលប៉ុស្ដិ៍ឃុំល្វេ ចំនួន៣០នាក់ បានជួយ កសាងស្ពានឱ្យ ប្រជាពលរដ្ឋ ឆ្លងកាត់ជាបណ្ដោះអាសន្ន ដែលបណ្ដាលមកពី ការបាក់ច្រាំងទន្លេ នាំឱ្យទឹកហូរផ្ដាច់ផ្លូវ មិនអាចធ្វើ ដំណើរឆ្លងកាត់បាន” ។ បើតាមលោកស្នងការ ចំពោះស្ពានឈើ ដែលត្រូវកសាង ជាបណ្ដោះអាសន្ននេះ អាចឆ្លងកាត់ ត្រឹមតែអ្នកធ្វើ ដំណើរតាមផ្លូវ និងរទេះគោ ដែលមានលក្ខណៈ ស្រាលប៉ុណ្ណោះ ដែលជាការដោះស្រាយ បញ្ហាចំពោះមុខជា ដំណាក់កាល បឋមសិន មុននឹងជួសជុលផ្លូវឱ្យ ដូចដើមនោះ នាពេលខាងមុខ ។

សូមបញ្ជាក់ថា ដោយសារ គ្រោះទឹកជំនន់ កាលពីពេលកន្លងទៅនេះ បានធ្វើឱ្យច្រាំងទន្លេ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះប្រជាពលរដ្ឋ ជាច្រើន នៅតាមស្រុក មួយចំនួន ក្នុងខេត្ដកំពង់ចាម បានទទួលរងការ ផលប៉ះពាល់ ប៉ុន្ដែទាំងនេះ ត្រូវបានដោះស្រាយ និងជួយ អន្ដរាគមន៍ ភ្លាមៗពីសំណាក់ អាជ្ញាធរខេត្ដ កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។