Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច ក្របួចបានជនចែកចាយ និងជួញដូរថ្នាំញៀន ឆ្លងខេត្តបានម្នាក់

  • បោះពុម្ព

កំពង់ឆ្នាំង៖ អ្នកចែកចាយ ជួញដូរថ្នាំញៀន ឆ្លងខេត្តម្នាក់ ត្រូវបានសមត្ថកិច្ច នៃការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនខេត្ត សហការ ជាមួយនគរបាល ព្រហ្មទណ្ឌ ក្រុងកំពង់ឆ្នាំង ចាប់ខ្លួនបាន ពេលរូបគេ កំពុងជួញដូរថ្នាំញៀន។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង នៅវេលាម៉ោង៨ និង៤០នាទី ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នៅមុខវត្តយាយទេព ស្ថិតក្នុងភូមិ ផ្សារឆ្នាំង សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោកស្រី មាស សុម៉ាលី នាយរងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនខេត្ត បានប្រាប់អោយដឹងថា ៖ ជនសង្ស័យនោះ មានឈ្មោះ គិន ណារិទ្ធ អាយុ៥៣ឆ្នាំ រស់នៅភូមិបឹងកក់ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ គេជាអ្នកជួញដូរ ថ្នាំញៀនឆ្លងខេត្ត។

មុនពេលបង្ក្រាបសមត្ថកិច្ច បានតាមដាន រូបគេជាច្រើនថ្ងៃ មកហើយ ខណៈដែលថ្នាំញៀន នៅតែមាន ការចរាចរណ៍ នៅក្នុងខេត្តនៅឡើយ ។ ដោយឡែក មេចែកចាយជួញដូរ ថ្នាំញៀន ដ៏សកម្មម្នាក់ទៀត ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន ក្រោយមកសមត្ថកិច្ច ក៏បានស្រាវជ្រាវ ដឹងមុខសញ្ញា ច្បាស់លាស់ ហើយសមត្ថកិច្ច បានដាក់កំលាំង ចុះពួនស្ទាក់ ចាប់បានជនសង្ស័យ ខាងលើនេះតែម្តង។

ក្រោយពីចាប់ខ្លួន សមត្ថកិច្ច បានដកហូតបានវត្ថុតាង រួមមាន ៖ ថ្នាំញៀន ម៉ាទឹកកក១ កញ្ចប់តូច តំលៃ១០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាកណូគៀ ១គ្រឿង ប្រាក់១៥០០០រៀល និងក្រដាស កត់លេខទូរស័ព្ទមួយ ចំនួនផងដែរ។ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ៖ រូបគេបាននាំ យកថ្នាំញៀន មកលក់នៅក្រុង កំពង់ឆ្នាំង បាន១លើក មកហើយកាល ពីសប្តាហ៍មុន ហើយគេបានស្នាក់ នៅក្នុងផ្ទះ សំណាក់សាន់ដេ១។

លើកនេះគេយកមកលក់ម្តងទៀត តែត្រូវសមត្ថកិច្ច នគរបាល ប្រឆាំងគ្រឿងញៀន ចាប់រូបគេបានតែម្តង ។ ជនសង្ស័យ នេះត្រូវបានសមត្ថកិច្ច ជំនាញកសាង សំណុំរឿង បញ្ជូនទៅស្ថាប័ន្ត តុលាការខេត្ត ដើម្បីអនុវត្តន៍បន្ត តាមនីតិវិធីច្បាប់។