Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសប៉ុស្តិ៍រដ្ឋបាល ឃុំកំពាន់ ឃាត់ខ្លួនយុវជនម្នាក់ ប្រើអំពើហិង្សា ទៅលើស្ត្រី បណ្តាលឲ្យរបួស យ៉ាងធ្ងន់ធ្ងរ

  • បោះពុម្ព

ត្បូងឃ្មុំ៖ យុវជនម្នាក់ បានយកកាំបិត កាចេត ទៅកាប់ស្ត្រី កំពុងធ្វើម្ហូបជាច្រើន កាំបិត បណ្តាលឲ្យរងគ្រោះ ជាទម្ងន់ នៅវេលាម៉ោង ១៩៖០០ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចចំការម្រេច ខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមលោក អនុសេនីយ៍ទោ ស៊្រុន ផាន់ នាយប៉ុស្តិ៍ន គរបាល រដ្ឋបាល ឃុំកំពាន់ បានឲ្យដឹងថា ករណី ហឹង្សា ដោយមានស្ ថានទម្ងន់ ទោស មួយបង្កឡើង ដោយជនល្មើស ឈ្មោះ ញ៉េ សីលា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិដារផ្សារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើ សកម្មភាពយក កាំបិត កាចេត កាប់ទៅ លើឈ្មោះ ណុប រ៉េត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ ដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវរបួសថ្ពាល់ខាងឆ្វេង១កន្លែង ករដៃឆ្វេង១កន្លែង ដើមដៃឆ្វេង១កន្លែង ក្បាលខាងឆ្វេង១កន្លែង ថ្ពាល់ខាងស្តាំ ១កន្លែង ដៃខាងស្តាំ ១កន្លែង ដើមដៃស្តាំ ១កន្លែង មានស្នាមដាច់ ហូរឈាម រងរបួស ជាទម្ងន់ ក្នុងខណៈ ពេលជនរង គ្រោះកំពុង ដាំបាយ ធ្វើម្ហូប នៅលើ រោងចំការ ហើយជនល្មើស បានដើរ មកសុំ សម្លរ ពីជនរងគ្រោះ គ្មានមូលហេតុ អ្វីទាំងអស់ ស្រាប់តែ ជនល្មើស ធ្វើសកម្មភាព វាយកាប់ មកលើជនរង គ្រោះតែម្តង ពេលធ្វើ សកម្មភាព រួច ជនល្មើស បានរត់ទៅពួន ក្នុងរោងចំការ របស់ខ្លួន ។

ក្រោយពេល កើតហេតុ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល ឃុំកំពាន់ ទទួលបានព័ត៌មាន ពីឈ្មោះ សន ជី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តី របស់ជនរង គ្រោះភ្លាម កម្លាំងបានចុះ ដល់កន្លែង កើតហេតុ ធ្វើការពិនិត្យ និងចុះកិច្ ចប្រតិបត្តិការ ជបន្តបន្ទាប់ តាមចាប់ខ្លួន ជនល្មើស បាននៅក្នុងរោង ចំការរបស់ខ្លួន ដែលនៅក្បែរគ្នា នឹងខ្ទមចំការ ជនរងគ្រោះ ហើយបញ្ជូនមក អធិការដ្ឋាន នគរបាល ស្រុកមេមត់ ដើម្បីកសាង សំណុំរៀង តាមនិតិវិធី ៕