Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាក់បង្កាន់ដៃ កន្លែងកម្សាន្ត លើភ្នំហាន់ជ័យ ធ្លាក់ជនបរទេស ៦នាក់របួសធ្ងន់-ស្រាល

  • បោះពុម្ព

កំពង់ចាម៖ ភ្ញៀវទេស ចរបរទេស ជនជាតិ  អូស្រ្តាលី ៦នាក់ ស្រី២នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារ ធ្លាក់ពីលើ ភ្នំហាន់ជ័យ ពេលកំពុងដើរ កម្សាន្តនា ម៉ោង ៨ និង៥០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្ថិតនៅ ក្នុងភូមិ ហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម។

អធិការ នគរបាល ស្រុកកំពង់សៀម លោក ប៉ាក់ ជាតិ បានថ្លែង ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ក្រោយ កើតហេតុភ្លាមៗថា នៅមុនពេល កើតហេតុ ភ្ញៀវទេស ចរបរទេសទាំង ៦នាក់ បានឡើងទៅ ដើរកម្សាន្ត លើភ្នំហាន់ជ័យ។

ខណៈកំពុង ដើរលេង ភ្ញៀវទេសចរណ៍ ទាំង ៦នាក់ បានទៅផ្អែក នឹងបង្កាន់ដៃ ដែលគេរាំង នៅតាមជើងភ្នំ ដើម្បីដើរ កម្សាន្ត ស្រាប់តែ បង្កាន់ដៃនោះ បាក់ ធ្វើជនបរទេស ទាំង ៦នាក់ ធ្លាក់ចុះមក ទាំងអស់តែម្តង។បើតាមលោក ប៉ាក់ ជាតិ ជនបរទេសទាំង ៦នាក់ បានរង របួសធ្ងន់ និងស្រាល ហើយសមត្ថកិច្ច ក៏បានប្រតិបត្តិការ ដឹកបញ្ជូន ពួកគេ ទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល