Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​រកស៊ី​វេរ​លុយ​ពី​ថៃ​៨​នាក់ សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​អន្តរាគមន៍

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ អ្នករកស៊ីវេរលុយពីថៃ៨នាក់ សុំឲ្យស្នងការនគរបាលខេត្តអន្តរាគមន៍ ជួយរកដំណោះស្រាយដែលម្ចាស់ហាងប្តូរលុយ និងវេរលុយមិនសងប្រាក់ចំនួន ២ ១៨៤.១២៣បាត បានចូលជួបកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនករបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖អ្នករកស៊ីវេរលុយចំនួន០៨នាក់ បានសុំឲ្យជួយអន្តរាគមន៍រកដំណោះស្រាយចំពោះឈ្មោះ មិត្ត សាវរី និងប្តីឈ្មោះ លី ថែន ជាម្ចាស់យីហោ១០៨ ដែលជាកន្លែងប្តូរលុយ និងវេរលុយក្នុងក្រៅប្រទេស ចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលបានជំពាក់លុយថ្លៃអថិតិជន ឬកូនដៃវេរពីប្រទេសថៃចំនួន២៦៧នាក់ ដែលស្មើទឹកប្រាក់ចំនួន២ ១៨៤.១២៣បាត។

តាមសម្ដីតំណាងម្ចាស់លុយ៨នាក់បានប្រាប់ថា៖មូលហេតុពួកគាត់មកជួបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជួយអន្តរាគមន៍ដោយឈ្មោះ លី ថែន ជាប្តី ឈ្មោះ មិត្ត សាវរី ជាប្រពន្ធដែលជាម្ចាស់កន្លែងទទួលវេរលុយនៅផ្សាររ៉ុងក្លឿប្រទេសថៃ បានទទួលលុយ ដែលកូនដៃវេរពីប្រទេសថៃចូលដែលមានឯកសារវេលុយហើយមិនព្រមបើកលុយឲ្យដើម្បីគាត់យកលុយនេះបើកឲ្យគ្រួសារម្ចាស់លុយចំនួន២៦៧នាក់ ដែលមានទឹកប្រាក់សរុបចំនួន២.១៨៤.១២៣បាត។

លោកកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា៖ចំពោះអ្នករកស៊ីវេរលុយចំនួន៨នាក់ ដែលសុំជួយអន្តរាគមន៍រឿងជំពាក់លុយវេររបស់កម្មករដែលធ្វើការនៅប្រទេសថៃដែលខិតខំប្រឹងធ្វើការងារទាំងយប់ និងថ្ងៃគ្មានថ្ងៃសម្រាកបានលុយផ្ញើឲ្យឪពុកម្តាយ និងក្រុមគ្រួសារ ហើយអ្នកវេរលុយមិនបើកឲ្យទៀត។ រឿងនេះកោះហៅអ្នកដែលជំពាក់លុយឈ្មោះ លី ថែន ជាប្តី ឈ្មោះ មិត្ត សាវរី ជាប្រពន្ធចូលខ្លួនដោះស្រាយជូនឲ្យបានឆាប់នេះ ជាលុយកម្លាំងញើសឈាមកម្មករ ធ្វើការនៅប្រទេសថៃ៕

ដកស្រង់ពី៖កោះសន្តិភាព