Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្តី​យក​កាំបិត​ស្នៀត​ចាក់​សម្លាប់​ប្រពន្ធ មិនដឹង​មូលហេតុ នៅ​ខណ្ឌ​កំ​បូល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា នៅវេលាម៉ោង ០៧និង២០ នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីឃាតកម្ម គិតទុកជាមុន គឺប្តី បានចាក់សម្លាប់ប្រពន្ធ រួចហើយគេចខ្លួនដោយមិនដឹងមូលហេតុ ។

ហេតុការណ៍ចាក់សម្លាប់នេះ បានកើតឡើងនៅចំណុច ផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សមត្ថកិច្ច អោយដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ ។

ចំណែកជនសង្ស័យជាប្តីមានឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ ក្រោយពីចាក់សម្លាប់ប្រពន្ធខ្លួន គេចខ្លួនបាត់ពីកន្លែងកើតហេតុ នៅសង្កាត់-ខណ្ឌខាងលើ ។

សមត្ថកិច្ច បានបន្ថែមថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការនៅរោចក្រ ត្រឡប់មកផ្ទះ រួចហើយក៏ចូលងូតទឹក បន្ទាប់មកក៏បានយកខោអាវទៅហាល ហើយស្រាប់តែពេលនោះ ប្តីកាន់យកកាំបិតស្នៀត មកចាក់ចំទ្រូងខាងស្តាំប្រពន្ធ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។យ៉ាងណានៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនជនដៃដល់ជាប្តី ។ ព័ត៌មានលម្អិតកោះសន្តិភាពនឹងផ្សាយជូនជាបន្ត…

ដកស្រង់ពី៖កោះសន្តិភាព