Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន ឧត្តមសេនីយ៍យោធា ប្រធានក្រុមហ៊ុន រថយន្តក្រុង GST ពីបទសម្លាប់ប្រពន្ធចុង និងកូនស្រី

  • បោះពុម្ព

ភ្នំពេញ៖ ឧត្តមសេនីយ៍យោធា ពាក់ផ្កាយ២ នៅក្រសួងការពារជាតិ ប៉ុន្តែទៅបម្រើការងារ នៅអាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោក គឹម ម៉ារិន ត្រូវបានចាប់ខ្លួន ពីសំណាក់កម្លាំង នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួមសហការជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ តាមផ្លូវច្បាប់ ពីសំណាក់ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ

សហការជាមួយ កម្លាំងសមត្ថកិច្ច នៅប្រទេសថៃ បានធ្វើការស្រាវជ្រាវ យកចិត្តទុកដាក់ តាមជំនាញរបស់ខ្លួន រហូតទៅឈាន ដល់ការចាប់ ជនសង្ស័យរូបនេះ នៅក្នុងប្រទេសថៃ ទីកន្លែងរូបគេលាក់ខ្លួន កាលពី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ដោយ ជាប់ពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃ ពីបទសម្លាប់ប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំ ហើយ យកសពទៅ បោះចោល នៅម្តុំជ្រោះ ពេជ្រនិល ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឧត្តមសេនីយ៍ គឹម ម៉ារិន ដែលបានរត់គេចខ្លួន ក្រោយ ធ្វើសកម្មភាព សម្លាប់ប្រពន្ធចុង និងកូនស្រី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅទីស្នាក់ការ ក្រុមហ៊ុនដឹក ជញ្ជូន GST ផ្ទះលេខ ១៣E1 ផ្លូវលេខ ១៤២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ពីព្រោះជនសង្ស័យរូបនេះ គឺ ជាប្រធានក្រុមហ៊ុន ដឹកជញ្ជូន រថយន្តក្រុងមួយនេះ ។

គិតត្រឹមវេលាម៉ោង ១និង៥៥នាទី រសៀលថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៤ នេះ ជនសង្ស័យ បាននឹងកំពុងនាំខ្លួន ពីប្រទេសថៃ មកភ្នំពេញ ដោយឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រតិបត្តិការរហូតទៅដល់ ការចាប់ខ្លួន ឧត្តមសេនីយ៍ ផ្កាយ២ រូបនេះ បានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ ពីអគ្គស្នងការ នគរបាលជាតិ និងមន្ត្រីនគរបាល ជាថ្នាក់ដឹកនាំ មួយចំនួនទៀត ធ្វើយ៉ាងណា តាមចាប់ឲ្យបាន ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ នូវទង្វើដ៏ព្រៃផ្សៃខាងលើ នេះ ។

សូមបញ្ជាក់ថា សពជនរងគ្រោះ ស្ដ្រីជាម្ដាយឈ្មោះរ៉ា ដារី អាយុ៣០ឆ្នាំ និងកូនស្រី ឈ្មោះគឹម ដាវិចដា អាយុ៦ឆ្នាំ ដែលរស់នៅផ្ទះលេខ ២០ ផ្លូវលេខ២៦៧ សង្កាត់ទឹកល្អក់ ខណ្ឌ ទួលគោក ត្រូវបានអ្នកកាប់អុស នៅក្នុងព្រៃ ប្រទះឃើញស្លាប់ ដោយធុំក្លិនស្អុយ នៅថង់បា្ល ស្ទិច រុំបិទជិតកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាង ខ្លាំង នៅពេលនោះ ធ្វើឱ្យមានការតាមដាន យ៉ាងយកចិត្ដ ទុកដាក់ជាទីបំផុត និងមានការ បញ្ជាផ្ទាល់ពី នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ បញ្ជាឱ្យនគរបាល ជំនាញពាក់ ព័ន្ធចុះធ្វើការ ស៊ើបអង្កេត យ៉ាងយកចិត្ដទុក ដាក់ ដើម្បីតាម ចាប់ជនដៃដល់ ។

ប៉ុន្ដែនៅ ពេលនោះ ពុំទាន់មាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ មហាជននោះឡើយ ពោលគ្រាន់ តែលាន់មាត់ និងអាណិត អាសូរដល់ស្ដ្រីរង គ្រោះ និងកូនស្រីតែប៉ុណ្ណោះ មិនគួរណា ឃាតកសម្លាប់ ដ៏សាហាវព្រៃផ្សៃ បែបនេះ ឡើយ ។ ក្រោយពីការចាប់ខ្លួនជនពាក់ព័ន្ធ ក្នុងអំពើឃាតកម្មនិង ក្រោយពីដឹងថា អ្នក ដែលសម្លាប់ស្ដ្រីរង គ្រោះនិងកូនស្រី គឺជាប្ដី និងឪពុកបង្កើត ហើយមានបុណ្យស័ក្ដិជា យោធាពាក់ផ្កាយពីរ ព្រមទាំងមានងារជា ឧកញ៉ា ប្រធានក្រុមហ៊ុន ដឹកជញ្ជូនឯកជន ផងនោះ បានធ្វើសំណុំរឿងឃាតកម្មមួយនេះ កាន់តែពុះ កញ្ជ្រោលខ្លាំង និងតាមដាន គ្រប់ៗគ្នា ជាពិសេសកំពុងតាមមើលការ ប្រមាញ់តាមចាប់ខ្លួនមន្ដ្រី យោធារូបនេះ រួមជាមួយកូនប្រុស ដែលជាអ្នកប្រព្រឹត្ដ ផ្ទាល់និងកំពុង រត់គេចខ្លួននោះ ។

ក្រោយពីឃាត់ខ្លួន កូនប្រសារបស់ជនដៃ ដល់ឈ្មោះជា សុខសំណាង អាយុជាង៣០ឆ្នាំ រួចមក កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជ អាជ្ញារងអម សាលាដំបូង រាជធានីភ្នំពេញ លោកកែវ សុជាតិ បាននាំជនសង្ស័យទៅ ឆែកឆេរទីតាំងក្រុម ហ៊ុនដឹកជញ្ជូន GST ស្ថិតនៅផ្ទះលេខ១៣E1 ផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ប៉ុន្ដែប្រតិ បត្ដិការចុះទៅ ឆែកឆេរទីតាំង ក្រុមហ៊ុនខាង លើនេះ មិនមានលទ្ធផលអ្វីធំ ដុំនោះឡើយ ពោលគ្រាន់តែទៅបង្ហាញទីកន្លែង ដែល យោធាផ្កាយពីរគឹម ម៉ារិន បាននាំប្រពន្ធចុង និងកូនស្រីបង្កើត យកទៅសម្លាប់នៅទីនោះ រួមជាមួយ កូនប្រុសរបស់ខ្លួន មុនពេលដែល បញ្ជាឱ្យកូនប្រសា និងអង្គរក្សម្នាក់ទៀត យកសពជនរងគ្រោះ ទាំងពីរនាក់ ដែលច្រក ចូលទៅក្នុងថង់បា្លស្ទិច ហើយដាក់ក្នុងធុង ក្លាស្សេទឹក ដឹកតាមរថយន្ដ លុច្សស៊ីស ៤៧០ យកទៅទម្លាក់ចោល នៅព្រៃនៃ ជ្រោះពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពី អំឡុងខែមីនា ឆ្នាំ២០១៤។

ជុំវិញអំពើឃាតកម្ម ខាងលើនេះ ព្រះរាជ អាជ្ញារងអម សាលាដំបូង រាជធានីភ្នំពេញ លោកកែវ សុជាតិ ធ្លាប់បានថ្លែងបញ្ជាក់ថា មន្ដ្រីយោធា ដែលជាអគ្គនាយក ក្រុមហ៊ុនរូបនេះ និងកូនប្រុសពិតជាជន ដៃដល់សម្លាប់ស្ដ្រីម្នាក់ និងកូនរបស់នាង ដែលត្រូវជាកូនបង្កើត របស់ជនដៃ ដល់ពិតប្រាកដមែន ។

លោកកែវ សុជាតិ មិនទាន់អាចបញ្ជាក់ ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យជនដៃដល់ សម្លាប់ស្ដ្រីនិង កូនបង្កើតរបស់ខ្លួននោះឡើយ ដោយស្ថិតក្រោម ការសួរនាំបន្ដទៀត ។

ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញ ដែលកាន់សំណុំរឿង ដ៏សាហាវព្រៃ ផ្សៃមួយនេះ បានបញ្ជាក់ថា “ខ្ញុំគ្រាន់តែដឹង ថា រវាងគាត់ (ជនដៃដល់) និងស្ដ្រីហ្នឹង មាន កូនស្រីម្នាក់ ដែលស្លាប់ជាមួយគ្នា ប្រពន្ធ ឬប្រពន្ធចុង ខ្ញុំមិនដឹងទេ ប៉ុន្ដែកូនស្រីហ្នឹង ជា កូនបង្កើតរបស់គាត់ជា មួយស្ដ្រីដែលស្លាប់ នោះ” ។

លោកកែវ សុជាតិ បានបញ្ជាក់ទៀតថា ជនសង្ស័យ ដែលត្រូវជា កូនប្រសាររបស់ជន ដៃដល់នោះ មិនមែនជា អ្នកប្រព្រឹត្ដផ្ទាល់ នោះឡើយ ពោលគ្រាន់តែជា អ្នកយកសព ជនរងគ្រោះទៅបោះចោល តាមការបញ្ជា របស់ឪពុកក្មេក ។ ដោយឡែកមូលហេតុ ដែលនាំឱ្យយោធា ផ្កាយពីរ គឹម ម៉ារិន សម្លាប់ ប្រពន្ធនិង កូនស្រីបង្កើតនេះ ក៏មិនត្រូវបានលោក កែវ សុជាតិ បញ្ជាក់ពីមូលហេតុនោះ ឡើយ ប៉ុន្ដែកម្លាំងនគរបាល កំពុងតាមចាប់ ខ្លួនពួកគេទាំងពីរនាក់ ។

ប្រភពព័ត៌មានពី មន្ដ្រីនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃមួយរូប បានលួចបង្ហើបថា យោធាផ្កាយពីរ គឹម ម៉ារិន គឺមានឈ្មោះ នៅក្រសួងការពារជាតិ ប៉ុន្ដែដោយស្និទ្ធជា មួយថ្នាក់ដឹកនាំ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀននោះ នោះទើបរូបគេបានទៅ បម្រើការងារនៅទីនោះ ហើយមានមុខរបរ ជាអគ្គនាយកក្រុមហ៊ុន ដឹកជញ្ជូនដ៏ធំផងដែរ។

សូមបញ្ជាក់ថា ស្ដ្រីរងគ្រោះនិងកូនស្រី មុនពេលកើតហេតុ បានទៅស្រុកកំណើត នៅឯខេត្ដកំពង់ចាម ជាមួយជនដៃដល់ជាប្ដី និងឪពុក លុះពេលត្រឡប់ មកភ្នំពេញវិញ ស្ដ្រីរងគ្រោះនិងកូនស្រី បានចេញពីផ្ទះ នៅ ខណ្ឌទួលគោក ថាទៅផ្សារសូរិយា ដើម្បីរក ទិញវ៉ែនតា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៤ជាបាត់ខ្លួន តាំងពីពេលនោះ មករហូត មកពេលប្រទះឃើញសពតែម្ដង ។

បើទោះ បីពុំមានការបញ្ជាក់ ពីមន្ដ្រីនគរបាល និងមន្ដ្រី តុលាការ ដែលនាំឱ្យមន្ដ្រី យោធាសម្លាប់ ប្រពន្ធចុង និងកូននោះ ប៉ុន្ដែប្រភពព័ត៌មាន ខ្លះបានលើកឡើងថា បណ្ដាលមកពីរឿង ប្រច័ណ្ឌ ព្រោះតែស្ដ្រីរងគ្រោះ ចង់លែងលះ ព្រោះតែមានប្រុសក្មេង ៕

 

ដកស្រង់ពី៖ ដើមអម្ពិល


ឧត្តមសេនីយ៍យោធាផ្កាយ២  ត្រូវបាននាំខ្លួន មកដល់ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត នៅវេលាម៉ោង ២និង៣០នាទី