Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីរជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់។១-ឈ្មោះ ស៊ុន ស្រីសរ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ២-ឈ្មោះ ជុំ សុធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ធ្វើនំប៉័ង មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដកហូតបានម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១១កញ្ចប់(តូច) ទូរស័ព្ទ ០១គ្រឿង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ទាំងពីរនាក់ខាងលើរួចសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់បន្តទៀត ឈ្មោះ អ៊ុន វន្នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណុចបន្ទប់ជួលក្រោយផ្នែកសឹករងស្រុកព្រៃនប់ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០៧កញ្ចប់(ធំ) ទូរស័ព្ទដៃចំនួន ០២គ្រឿង និងជញ្ជីងថ្លឹងចំនួន០១ផងដែរ៕ 

ដកស្រង់ពី៖កោះសន្តិភាព