Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បាក់​បង្គោល​ភ្លើង​មួយ​ដើម

  • បោះពុម្ព

 

រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកក្នុងល្បឿនលឿនផ្លូវកោងក៏បានជ្រុលចង្កូតឡើង សួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦ ហើយបុករះបណ្តាលឲ្យបាក់រលើងដើមជ្រៃក្រឹមជាច្រើនដើម និងបុករលើងបង្គោលភ្លើងគោមបំភ្លឺផ្លូវមួយដើមរថយន្តបែកកង់ទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ ទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខវត្តសូរិយាពោធិ៍មាស ហៅវត្តក្តីចាស់ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។រថយន្តដែលជួបគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋ ពាក់លេខ ភ្នំពេញ ៣C-០៤០៥ បើកបរដោយឈ្មោះ អូន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅឡឥដ្ឋនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេល កើតហេតុគេឃើញរថយន្តខាងលើ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ចេញពីរាជធានីភ្នំពេញ) ក្នុងល្បឿនលឿន។ នៅពេលមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ស្រាប់តែរថយន្តក៏បានជ្រុលចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ ហើយបុករះតែម្តង។តាមសាក្សីបាន ឲ្យដឹងទៀតថា នៅពេលឡើងសួនគេឃើញរថយន្តបានបើកលើសួនបុករះ បណ្តាលឲ្យបាក់ និងរលើង ដើមជ្រៃក្រឹម បាក់លូ ព្រមទាំងបុកបង្គោលភ្លើងទើបតែដាក់មិនទាន់បំពាក់គោមផងក៏ត្រូវបាន បាក់រលើងទាំងគ្រឹះ អូសក្រោមរថយន្តប្រមាណ៤០ម៉ែត្រទើបឈប់។

តាមអ្នកបើកបរ បានឲ្យដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់ដោយសារតែរថយន្តបែកកង់ទាញចង្កូតឡើងសួន។ នៅពេលឡើង សួនមានយានយន្តដែលធ្វើដំណើរក្នុងផ្លូវបញ្ច្រាសច្រើន គាត់ក៏បានទប់ចង្កូតទាំងបែកកង់នៅ លើសួនតែម្តង។

ទោះបីជាយ៉ាងណា សមត្ថកិច្ចមានការសង្ស័យថា ផ្លូវកោងបើកលឿនជ្រុលឡើង សួន។ គួរបញ្ជាក់ថា ត្រង់ចំណុចផ្លូវកោងនោះតែកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារតែ បើកបរក្នុងល្បឿនលឿន៕

ដកស្រង់ពី៖កោះសន្តិភាព