Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆក់យកជីវិត​២នាក់ ក្នុង​ចំណោម​៥នាក់ ក្រោយ​នាំគ្នា​ទៅ​កន្លែងដីពុះឡូតិ៍លក់​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានករណីរន្ទះបាញ់ បណ្តាលឱ្យបុរស២នាក់បានបាត់បង់ជីវិត ចំណែកបុរស៣នាក់ផ្សេងទៀតរួចផុតពីគ្រោះថ្នាក់ ខណៈអ្នកទាំង៥កំពុងជ្រកភ្លៀងក្នុងរោងកន្លែងពុះដីឡូតិ៍លក់នៅចំណុចខាងក្រោយសាលាសន្តវីយេ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលបាត់បង់ជីវីតខាងលើ ក្នុងនោះម្នាក់ឈ្មោះ សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកប្រកបអាជីវកម្មពុះដីឡូត៍លក់។ រីឯបុរស៣នាក់ផ្សេងទៀតដែលមិនមានរងគ្រោះថ្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។

លោកវរសេនីយ៍ត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ មានបុរសចំនួន៥នាក់បាននាំគ្នាទៅកន្លែងគម្រោងពុះដីឡូតិ៍លក់នៅក្នុងភូមិទឹកថ្លា លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំដោយខ្យល់ និងផ្គររន្ទះ ពេលនោះបុរសទាំង៥នាក់បានរត់ទៅជ្រកក្នុងរោងគម្រោងពុះដីឡូតិ៍លក់ ស្រាប់តែមានរន្ទះបាញ់ចំរោងនោះ បណ្តាលឲ្យបុរស២នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងដោយមិនអាចជួយសង្គ្រោះបាន ចំណែកបុរស៣នាក់ទៀត មិនមានរងគ្រោះថ្នាក់នោះទេ។ ក្រោយពេលកើត សពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារដឹកយកមកផ្ទះដើម្បីចាត់តែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

ដកស្រង់ពី៖កោះសន្តិភាព