Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី និង​ពុះ​ដី​ឡូត៍​លក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ជាឈ្មួញរកស៊ីទិញលក់ដី និងពុះដីលក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក។

សូមបញ្ជាក់ថា ស្ត្រីម្នាក់ជាឈ្មួញរកស៊ីទិញ.លក់ដី និងពុះដីឡូត៍លក់ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកអនុវត្តដីកា នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួននៅក្បែររង្វង់មូលនាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ការចាប់ខ្លួនឈ្មួញរកស៊ីទិញលក់ដីម្នាក់នោះ សមត្តបានអនុវត្តទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៩៦ ដ.ច.ន ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ ខេង អូន ភេទស្រី អាយុ ៤៥ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។សូមរំលឹកថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ ខេង អូន និងជនរងគ្រោះឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ជាដើមបណ្ដឹង បានចូលលុយគ្នាទិញដីចំនួន ២កន្លែងទំហំសរុប ១១ហិកតា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយមកនៅអំឡុងឆ្នាំ២០១៩ ឈ្មោះ ខេង អូន បានលួចធ្វើប្លង់រឹងដោយដាក់ឈ្មោះតែម្នាក់ឯង ដែលមិនបានដាក់ឈ្មោះជនរងគ្រោះ ជាម្ចាស់ភាគហ៊ុនជាម្ចាស់ដីនោះទេ ។

ដូច្នេះហើយទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងសុំដីការក្សាការពារ នៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីការពារដីនោះជាបណ្ដោះអាសន្ន ប៉ុន្តែឈ្មោះ ខេង អូន បានយកដីដែលជាប់ដីការក្សាការពារទៅពុះជាឡូត៍លក់ ដោយមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការឡើយ ។

បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ ដែលយោងតាមពាក្យបណ្តឹងនោះ ទើបតុលាការបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច តាមស្វែងរកចាប់ខ្លួនស្ត្រី ជាឈ្មួញទិញលក់ដី និងពុះដីឡូត៍លក់ឲ្យខាងតែបាន ដើម្បីដោះស្រាយចំពោះបណ្តឹងនោះ ទីបំផុតចៅក្រម ស៊ើបសួរសាលាដំបូងរាជធានភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕

ដកស្រង់ពី៖កោះសន្តិភាព