Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយផ្ទុះការតវ៉ាខ្លាំង អភិបាល​រង​ចុះ​បញ្ឈប់សកម្មភាព​កាយដី

  • បោះពុម្ព

បន្ទាយមាយមានជ័យ៖ អភិបាលរងក្រុងសិរិសោភ័ណ បានចុះបញ្ឈប់សកម្មភាពឈ្មួញកាយដីនៅអាងម្កាក់ ក្រោយពេលប្រជាពលរដ្ឋតវ៉ា ។ ការចុះបិទធ្វើឡើង កាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី០៦ កក្ដកា នៅអាងម្កាក់ស្ថិតភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

លោក ថន ថាវុធ អភិបាលរងក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជាការណែនាំពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋបានណាត់គ្នាតវ៉ានៅអាងម្កាក់ សុំអោយជួយអន្តរាគមន៍បញ្ឈប់សកម្មភាពឈ្មួញកាយដីអាងលក់ដោយគ្មានច្បាប់អនុញ្ញាត ហើយត្រូវបញ្ឈប់សកម្មភាពចាប់ពេលនេះតទៅ ។

តំណាងប្រជាពលរដ្ឋបានប្រាប់ថា៖ មូលហេតុដែលពួកគាត់ធ្វើការតវ៉ានេះដើម្បីសុំអោយអភិបាលខេត្ត និងក្រុងជួយអន្តរាគមន៍បញ្ឈប់សកម្មភាពឈ្មួញដែលកាយដីក្នុងអាងប៉ះពាល់ដល់ដីស្រែរបស់គាត់ ដែលឈ្មួញធ្វើសកម្មភាពកាយយកដីលក់នេះរយៈពេលជិត១ខែហើយដែលប៉ៈពាល់ដីស្រែ៣ម្ចាស់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ រយៈពេលកន្លងនៅពេលឈ្មួញកាយដីអាងម្កាក់ប៉ៈពាល់ដីស្រែប្រជាពលរដ្ឋក្នុងអាងម្កាក់បាននាំគ្នាទៅប្តឹងចៅសង្កាត់ដែរតែគ្មានប្រសិទ្ធិភាពសោះ(បើនិយាយដូចចាក់ទឹ្កដាក់ក្បាលទា)ហើយឈ្មួញឃើញតែឈ្មួញធ្វើសកម្មភាពដីដឹកលក់ជាហូរហែរដែលកាយដីមានប្រវែងបណ្តោយប្រមាណជិត១០០ម៉ែត្រនិងទទឹងជាង៥០ម៉ែត្រទើបនាំគ្នាតវ៉ាលើខ្នងអាងម្កាក់សុំអោយអាជ្ញាធរជួយអន្តរាគមន៍រកដំណោះស្រាយ។

តំណាងប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះលោក ថន ថាវុធ អភិបាលរងក្រុងសិរីសោភ័ណនិងមន្ត្រីពាក់ព័ន្ធដែលបានចុះមកបញ្ឈប់សកម្មភាពឈ្មួញកាយដីអាងម្កាក់ដឹកទៅលក់យកលុយដាក់ហោប៉ៅរបស់ខ្លួន ទើបប្រជាពលរដ្ឋធ្វើការតវ៉ា ហើយរដ្ឋត្រូវការអភិវឌ្ឍរឺស្ថាប្រជាពលរដ្ឋមិនបានជំនាស់ទេតែសំខាន់សុំជួយដោះស្រាយគោលនយោបាយខ្លះសម្រាប់ប្រជាពលរដ្ឋដែលអាស្រ័យផលរាល់រាលឆ្នាំ ។

ដកស្រង់ពី៖កោះសន្តិភាព