Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្វៀន​ជល់​មាន់ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ពុំ​មាន​បើក​លេង​វិញ​ទេ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបកស្រាយបំភ្លឺ ចំពោះសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា «សង្វៀនជល់មាន់ និងអាប៉ោងនៅសង្កាត់ស្ទឹងមានជ័យទី៣ បិទហើយបើកវិញ» ជាក់ស្តែងមិនមានការបើកឡើងវិញឡើយ ។

ហើយទីតាំងនេះ ត្រូវបានបង្ក្រាបតាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០មកម្ល៉េះ ដោយបានចាប់ឃាត់ខ្លួនបានជាច្រើននាក់ ម្យ៉ាងវិញទៀត ដោយនៅក្នុងភូមិសាស្ត្រនេះ មានដីឡូទុកទំនេរចោលច្រើន ហើយស្ងាត់ ដែលមានភាពងាយស្រួលដល់ក្រុមជល់មាន់ចល័ត ដែលតែងតែឆ្លៀតលួចលេង នៅតាមដីឡូទាំងនោះ ពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែក្រោមការតាមដានជាប្រចាំរបស់សមត្ថកិច្ច តែងតែតាមរក និងបង្ក្រាបជានិច្ច ។

ដោយបានឃើញការចុះផ្សាយព័ត៌មានមួយចំនួនថា មានល្បែងជល់មាន់នៅភូមិទ្រា៤ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយត្រី ឯម ភារី បានដឹកនាំកម្លាំងចុះមកដីឡូទុកចោលមួយកន្លែង នៅភូមិទ្រា៤ បានឃើញមានស្នាមដីឈូសឆាយ លួចឆ្មក់ជល់មាន់ តែពេលកម្លាំងទៅដល់មិនឃើញមានលេងទេ មិនមានអ្វីដូចជាការហ៊ុមព័ទ្ធលេងឡើយគឺមានតែដីទទេ ប្រហែលជាក្រុមនេះទើបលួចឆ្មក់លេង ។ យ៉ាងណាកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ តែងតែតាមដានជាប្រចាំ និងត្រៀមបង្ក្រាបជានិច្ច បើពិតជាមានករណីជល់មាន់មែននោះ ៕

ដកស្រង់ពី៖កោះសន្តិភាព