Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​ម្នាក់​ពឹង​មិត្តភក្តិ​ជួយ​ឌុ​បទៅ​ដើរ​រក​សង្សារ​ បែរ​ជា​ជួប​គ្រោះ​​ទាំង​2​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតក៏ត្រូវបាត់បង់ជីវិតផងដែរ នៅលើរថយន្ត ខណៈពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីពួកគេទាំង២នាក់ជិះម៉ូតូជែងរថយន្តធំមិនផុត ក៏ជ្រុលទៅបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកហ្វដរេនជើរ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ។

គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង២៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ១ មុខអាហារដ្ឋានហេងហេង ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

បុរសដែលបាត់បង់ជីវិត ឈ្មោះ ថន ពិសី អាយុ២៦ឆ្នាំជាកម្មករ ជាអ្នកបើកម៉ូតូចាស់មួយគ្រឿងមិនស្គាល់ម៉ាក ពាក់ផ្លាកលេខ ភ្នំពេញ ១BV-១៣៧០ ឯនារីដែលរួមដំណើរហដែរនោះ ភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញាណទេ ។ប្រភព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ១ ពីខាងកើតទៅខាងលិច ។

លុះទៅដល់ចំណុចខាងលើដែលជាផ្លូវកោង ក៏បានជែងរថយន្ដធំមួយគ្រឿងតែមិនផុត ហើយជ្រុលទៅគន្លងផ្លូវម្ខាងទៀតបណ្តាលឲ្យ បុកជាមួយនឹងរថយន្តហ្វដរេនជើរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BA-៩៨១៦ ពេញទំហឹង ។

គ្រោះថ្នាក់នេះ បណ្តាលឲ្យម៉ូតូខ្ទាតជាច្រើនម៉ែត្រខូចខាតទាំងស្រុង ឯបុរសជាអ្នកបើកម៉ូតូបែកក្បាលហូរឈាមបាត់បង់ជីវិតភ្លាមដោយជើងគងជាប់នឹងម៉ូតូនៅនឹងកន្លែងកើតហេតុ ។

ចំណែកនារីដែលរួមដំណើរនៅមានដង្ហើម ត្រូវបានអ្នកឃើញហេតុការណ៍ហៅរថយន្តសង្គ្រោះមកដឹក យកទៅព្យាបាល តែដោយស្ថានភាពរបួសធ្ងន់ពេក នាងក៏បានត្រូវបាត់បង់ជីវិត នៅតាមផ្លូវពេលដឹកបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

យោងតាមប្រភព័ត៌មានពីសាច់ញាតិឲ្យដឹងថា បុរសខាងលើត្រូវបាននារីរងគ្រោះពឹងឲ្យជួយ ឌុបនាងតាមរកសង្សារនាងឈ្មោះ ដុំ ព្រោះពួកគេទាំង២នាក់ឈ្លោះគ្នា ក៏ទាក់ទងលែងបានតាមទូរស័ព្ទ ជាអកុសលពេលធ្វើដំណើរទៅតាមផ្លូវក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង ។

សពត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ធ្វើបុណ្យនៅវត្តវាលស្បូវ ឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព