Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាំងថ្ងៃត្រង់​! ស្ត្រី​​ពរ​ពោះ​៧​ខែ ​និង​បងប្រុស​នាំគ្នា​ប្រព្រឹត្ត​​ក្នុងផ្ទះ សមត្ថកិច្ច​ចុះស្តែងនឹងភ្នែក

  • បោះពុម្ព

ខេត្តកណ្ដាល ៖ ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ រួមនឹងបងប្រុសម្នាក់ទៀតត្រូវបានកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួចបានធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលព័ត៌មានពីមហាជនប្រាប់ថា បានឃើញជនសង្ស័យទាំង២នាក់នោះធ្វើសកម្មភាពជួញដូរគ្រឿងញៀនទាំងថ្ងៃនៅនឹងផ្ទះរបស់ពួកគេតែម្ដង ។

ក្រោយមកនៅវេលាម៉ោង១១និង៣៤ នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ កម្លាំងនគរបាលបានចុះទៅធ្វើកាបង្ត្រាបនិងចាប់ខ្លួនដល់ផ្ទះជនសង្ស័យដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំព្រៃពពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យទាំង២នាក់ខាងលើនោះម្នាក់ឈ្មោះ សាំង សូនីតា ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិត រស់នៅក្នុងភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

កន្លងមកជនសង្ស័យម្នាក់នេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល២ខែ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយបច្ចុប្បន្នកំពុងតែមានផ្ទៃពោះ៧ខែថែមទៀផង។

ចំណែកម្នាក់ទៀតត្រូវជាបងប្រុសបង្កើតឈ្មោះ សាំង សូណា ហៅផ្លូច ភេទប្រុស អាយុ២៩ឆ្នាំ ជាងតទឹកភ្លើង មានទីលំនៅភូមិជាមួយគ្នានោះដែរ។ក្នុងហេតុការណ៍ខាងលើ កម្លាំងនគរបាលដកហូតបានម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀនចំនួន១២កញ្ចប់តូច និងកញ្ចប់ធំ១កញ្ចប់, ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន, លុយចំនួន៤០ម៉ឺនរៀល ទូរស័ព្ទដៃ២គ្រឿង និងកាបូបស្ពាយដាក់ថ្នាំញៀនចំនួន១។

នគរបាលបានប្រាប់ថា នៅថ្ងៃកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃពួចបានទទួលព័ត៌មានពីកម្លាំងមហាជនថា មានមុខសញ្ញាលក់ថ្នាំញៀននៅក្នុងផ្ទះ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ ។

ភ្លាមនោះកម្លាំងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកចុះទៅកាន់កន្លែងនោះ ហើយបានឃើញជនសង្ស័យទាំង២នាក់កំពុងស្ថិតនៅមុខផ្ទះ កម្លាំងក៏បានចូលទៅឃាត់សួរនាំនិងត្រួតពិនិត្យ រកឃើញមានថ្នាំញៀនចំនួន១៣កញ្ចប់ដាក់នៅក្នុងកាបូបស្ពាយទើបចាប់ខ្លួនតែម្ដង។

បន្ទាប់ពីនាំយកទៅធ្វើការសាកសួរ ជនសង្សយ័ឈ្មោះ សាំង សូនិតា បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះគឺពិតជារបស់ខ្លួនដែលទិញមកពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំស្វាយប៉ាក រាជធានីភ្នំពេញក្នុងតម្លៃ២០មុឺនរៀល ដើម្បីយកមកលក់បន្ត ។

ចំណែកជនសង្សយ័ឈ្មោះ សាំង សូណាហៅផ្លូច បានឆ្លើយសារភាពថា ខ្លួនធ្លាប់ត្រូវបានប្អូនស្រី (សាំង សូនិតា) ប្រើឲ្យយកថ្នាំញៀនទៅលក់ឲ្យម៉ូយដែរ នៅពេលម៉ូយតេមករកទិញម្តងៗ ។ ក្រោយពីធ្វើការសាកសួររួច នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការតាមច្បាប់ហើយ៕

ដកស្រង់ពី៖កោះសន្តិភាព