Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បោកម៉ាស្អាត​! សុំរាប់អានតាមហ្វេស​​ប៊ុក​ លេងល្បិច​យកជាង១ម៉ឺនដុល្លារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោសហកាជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិនីហ្សេរីយ៉ាចំនួន២នាក់ រួមជាមួយនឹងស្ត្រីជាជនជាតិខ្មែរម្នាក់ផងដែរ ក្រោយពីជនសង្ស័យទាំង៣នាក់នេះធ្វើសកម្មភាពឆបោកប្រាក់ពីបុរសជនជាតិខ្មែរម្នាក់ដោយប្រើល្បិចថា រើសបានប្រអប់១ក្រោមដើមឈើ ហើយនៅក្នុងប្រអប់នោះមានប្រាក់ជាង៣លានដុល្លារ ហើយពួកខ្លួនចង់យកលុយនោះមកវិនិយោគនៅស្រុកខ្មែរ និងពឹងឲ្យជនរងគ្រោះជាអ្នកទទួលកាន់លុយទាំងអស់នោះ។

បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះផ្ញើរលុយ ដើម្បីរត់ការឯកសារនានា ប៉ុន្តែក្រោយពីទទួលបានលុយរត់ការដែលជនរងគ្រោះផ្ញើរទៅឲ្យជាង១ម៉ឺនដុល្លារហើយ មិនឃើញផ្ញើរលុយជាង៣លានដុល្លារនោះមកឲ្យសោះ ហើយគិតតែពីទាមទារឲ្យជនរងគ្រោះផ្ញើរលុយឲ្យ១ម៉ឺនដុល្លារបន្ថែមទៀត ទើបបុរសរងគ្រោះមានការសង្ស័យក៏សម្រេចចិត្តប្ដឹងឲ្យនគរបាលជួយធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានតែម្ដង។

ប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនោះបានធ្វើឡើងកាលពីវេលាព្រលប់រហូតដល់វេលាម៉ោង៩យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនទាំង៤នាក់ខាងលើនោះរួមមាន ១-ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ២-ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង៣-ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ។

ចំណែកវត្ថុតាងដែលនគរបាលដកហូតបានរួមមាន កុំព្យួទ័រចំនួន៣គ្រឿង, ម៉ូតូចំនួន៣គ្រឿង, លិខិតឆ្លងដែនចំនួន៤ក្បាល និងស៊ីមកាតគ្រប់ប្រពន្ធ័មួយចំនួនធំ។លោកវរៈសេនីយ៍ឯកជឹម ស៊ីថា អធិការខណ្ឌដង្កោបាន ប្រាប់ឲ្យដឹងថា នេះគឺជាការគឺជាការទំនាក់ទំនងគ្នារវាងជនសង្ស័យនិងជនរងគ្រោះរហូតឈានដល់ការឆបោកគ្នានៅតាមបណ្ដាញសង្គមហ្វេសប៊ុក ។លោកអធិការខណ្ឌដង្កោបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៤៥នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុកមួយឈ្មោះ« Favour Grace Williams » ដែលមានដាក់រូបមនុស្សស្រីនៅលើProfileផង បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះឈ្មោះ«Kuy Savoeurn» ។

ពេលនោះម្ចាស់អាខោនហ្វេសប៊ុកខាងលើបានសុំរាប់អានជាមួយបុរសរងគ្រោះ បន្ទាប់មកបុរសរងគ្រោះក៏បានផ្ញើសារតបត្រឡប់ទៅវិញភ្លាមៗ ដោយមិនបានគិតថាមានរឿងអ្វីកើតឡើងឡើយ ម្យ៉ាងគិតថា គ្រាន់តែជាការសុំរាប់អានគ្នាប៉ុណ្ណោះគ្មានអ្វីខុសទាស់នោះទេ។ លោកអធិការបានបន្តថា បន្ទាប់មកគណនេយ្យហ្វេសប៊ុកឈ្មោះ Favour Grace Williams នេះបានផ្ញើសារអំពីព័ត៌មានផ្សេងៗផ្ទាល់ខ្លួន ប្រាប់ជនរងគ្រោះ និងថែមទាំង បានផ្ញើលិខិតឆ្លងដែន១ច្បាប់ដែល មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិកាយោធា បម្រើការងារនៅជំរុំយោធា ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ថែមទៀតផង។

លោកអធិការបានបន្តទៀតថា ក្រោយមកទៀត ហ្វេសប៊ុកដដែល បានផ្ញើសារប្រាប់បុរសរងគ្រោះថា ខ្លួនរើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះមានទឹកប្រាក់យ៉ាងច្រើនទៅដល់៣,៥លានដុល្លារអាមេរិកឯណោះ ហើយខ្លួនចង់យកលុយទាំងនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយចង់ឲ្យអ្នកទៅទទួលយកលុយនោះនៅឯក្រុមហ៊ុនអាកាសចរណ៍ ដើម្បីកាន់កាប់ជំនួស ប៉ុន្តែអ្នកត្រូវតែផ្ញើអាស័យដ្ឋានទៅឱ្យរូបគេសិន ខណៈនោះជនរងគ្រោះក៏ធ្វើតាម ដោយបានផ្ញើអាស័យដ្ឋានឱ្យ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយមកទៀត គណនីហ្វេសប៊ុកមួយនោះក៏បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយប័ត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹកជញ្ជូនមួយមកឲ្យជនរងគ្រោះបានឃើញមុន លុះវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។

ខណៈដែលបុរសរងគ្រោះកំពុងតែស្ថិតនៅឯខេត្តកំពត ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ជាបុរសម្នាក់បានប្រើលេខទូរស័ព្ទ 093 219 961 ខលរកជនរងគ្រោះដោយប្រាប់ថាគឺជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានប្រាប់ជនរងគ្រោះថា «អីវ៉ាន់របស់បងឯងបានមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់» រួចក៏បិទទូរស័ព្ទ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយមកទៀត គណនីហ្វេសប៊ុកមួយនោះក៏បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយប័ត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹកជញ្ជូនមួយមកឲ្យជនរងគ្រោះបានឃើញមុន លុះវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។

ខណៈដែលបុរសរងគ្រោះកំពុងតែស្ថិតនៅឯខេត្តកំពត ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ជាបុរសម្នាក់បានប្រើលេខទូរស័ព្ទ 093 219 961 ខលរកជនរងគ្រោះដោយប្រាប់ថាគឺជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានប្រាប់ជនរងគ្រោះថា «អីវ៉ាន់របស់បងឯងបានមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់» រួចក៏បិទទូរស័ព្ទ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា លុះមួយសន្ទុះក្រោយមកទៀត ជនដដែលក៏បានប្រើលេខទូរស័ព្ទលេខដដែល ខលរកបុរសរងគ្រោះម្តងទៀត ហើយប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះ ត្រូវបង់ពន្ធចំនួន៧៥០ដុល្លារ អាមេរិក និងតម្រូវឲ្យជនរងគ្រោះផ្ញើលុយទៅឲ្យខ្លួនដើម្បីបង់ពន្ធ ហើយភ្លាមៗនោះជនរងគ្រោះក៏បានផ្ញើលុយចំនួន៧៥០ដុល្លារអាមេរិកទៅតាមការបង្គាប់នោះតាមរយៈវីងនៅខេត្តកំពត។

តាមប្រភពខាងលើបានបន្តថា បន្ទាប់ពីផ្ញើរលុយរួចហើយក៏មិនទាន់គ្រប់គ្រាន់នៅឡើយ ក្រោយៗមកមនុស្សដដែលនិងលេខទូរស័ព្ទដដែលនោះនៅតែទាមទារឲ្យផ្ញើលុយជាបន្តបន្ទាប់ ដោយលើកយកនូវហេតុផលផ្សេងៗ ប្រាប់ដល់បុរសរងគ្រោះ ហើយផ្ញើរចុះផ្ញើរឡើងអស់លុយសរុបចំនួន១០.៧៥០ដុល្លារ ប៉ុន្តែជនរងគ្រោះពុំបានទទួល ឬឃើញស្រមោលប្រអប់ដែលមានលុយ៣,៥លានដុល្លារដើម្បីយកមកវិនិយោគអ្វីសោះ។

តាមប្រភពខាងលើបានបន្តថា រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្រាប់តែមានមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់បានទូរស័ព្ទប្រាប់ឲ្យជនរងគ្រោះផ្ញើរលុយបន្ថែមចំនួន១ម៉ឺនដុល្លារទៀត ដើម្បីបំពេញឯកសារផ្សេងៗទៀត ដោយមានការសង្ស័យ បុរសរងគ្រោះមិនបានផ្ញើរឲ្យនោះទេគឺបានសម្រេចចិត្តប្ដឹងសុំឲ្យកម្លាំងនគរបានខណ្ឌដង្កោជួយអន្តរាគមន៍តែម្តង។

ក្រោយពេលទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើភ្លាម លោកអធិការខណ្ឌដង្កោបានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ក្នុងនោះមានបុរសជនជាតិនីហ្សេរីយ៉ា២បាក់និងស្ត្រីដែលជាជនជាតិខ្មែរម្នាក់ រួបានដកហូតវត្ថុតាងខាងលើនាំយកទៅកាន់អធិការដ្ឋាខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព