Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់​កូន​! ឪពុក​ម្តាយ​ខំ​ដើរ​រក៣ថ្ងៃ​តែ​មិន​ឃើញ​សោះ លុះ​ពេល​ឃើញ​ផ្អើល​ឆោ​ឡោ

  • បោះពុម្ព

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនម្នាក់បានចេញពីផ្ទះទៅឆក់ត្រីខណៈពេលមេឃកំពុងតែភ្លៀងរលឹមស្រិចៗធ្លាក់ចុះមក ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញនោះទេ លុះ៣ថ្ងៃក្រោយមក ប្រជាពលរដ្ឋបានប្រទះឃើញយុវជនរូបនេះបានបាត់បង់ជីវិតនៅស្រះទឹកមួយកន្លែងក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

បើតាមនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ផល ផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដែលរកឃើញនៅជាប់នឹងខ្លួនសពជនរងគ្រោះរួមមាន ៖ អាគុយចំនួន១គ្រឿង, ដងឆក់ត្រី១គូ និងអាំងវែរទ័រ១គ្រឿងផងដែរ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី១២ កក្កដា វេលាម៉ោង៧យប់ ខណៈមេឃកំពុងតែមានភ្លៀងរលឹមស្រិចៗផងនោះ ជនរងគ្រោបានសុំម្តាយថា ទៅឆក់ត្រីនៅក្នុងស្រះ រួចក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញនោះទេ រីឯឪពុកម្តាយ និងក្រុមគ្រួសារវិញបានដើររកដែរ តែរកមិនឃើញសោះ ។

ប្រភពដដែលបន្តថា លុះ៣ថ្ងៃក្រោយមក នៅថ្ងៃទី១៥ ខែកក្កដា វេលាម៉ោង៥និង៣០នាទីល្ងាច ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះបានបាត់បង់ជីវិតនៅក្នុងស្រះត្រីទៅហើយ ដោយឃើញមានស្ពាយអាគុយ អាំងវែរទ័រ និងដងឆក់ត្រីជាប់នឹងខ្លួនផងដែរ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដោយមានការចូលរួមពីថ្នាក់ឃុំ ថ្នាក់ភូមិ និងក្រុមគ្រួសារជនរងគ្រោះបានទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារតែឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងពិតប្រាកដមែន។ បន្ទាប់ពីពិនិត្យរួច សពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព