Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​បញ្ចេញ​កំហឹង​ជំនួស​កូន​​យក​កាំបិត​ឆូត​មុខ​ក្មេង​ស្រី​ម្នាក់​របួសធ្ងន់

  • បោះពុម្ព

រារាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីមួយរូបដែលកាន់ជើងកូនហួសហេតុរហូតគិតខុសក្លាយជាអ្នកទោសព្រហ្មទណ្ឌត្រឹមមួយប៉ប្រិចភ្នែក ដោយសារតែបានយកកាំបិតឆូតលើមុខក្មេងស្រីម្នាក់ដែលមានទំនាស់ជាមួយកូនរបស់ខ្លួន រហូតរងរបួសលើផ្ទៃមុខធ្ងន់ធ្ងរកាលពីថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២០ ។

រឿងរ៉ាវដែលនាំឲ្យស្ត្រីជនដៃដល់ឈ្មោះ លីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ ធ្វើអំពើល្មើសនេះកើតឡើង ក្រោយពីកូនរបស់ស្ត្រីជនដៃ បានមានទំនាស់ជាមួយនិងក្មេងស្រីម្នាក់ហើយត្រូវបានក្មេងស្រី (ជនរងគ្រោះ) នោះរើសដុំថ្មគប់បណ្ដាលឲ្យត្រូវរងរបួសបែក រយះក្បាលដេរ១ថ្នេរ ។

ដោយសារតែគាត់ខឹងខ្លាំងណាស់ហើយគំគួនក្មេងស្រីខាងលើ លុះ២ថ្ងៃក្រោយមកខណៈដែលក្មេងស្រីរងគ្រោះដើរកាត់មុខផ្ទះគាត់បានកាន់កាំបិតចូលទៅចាប់ក្មេងស្រី ពេលនោះក្មេងរងគ្រោះស្រែកយំ។ ភ្លាមៗនោះអ្នកជិតខាងឃើញទាន់នាំគ្នាស្រែក ទើបគាត់យកកាំបិតឆូតចំមុខ ច្រមុះ ព្រមទាំងដៃនិងក ក្មេងស្រីរងគ្រោះបណ្ដាយឲ្យរងរបួសធ្ងន់ធ្ងរលើផ្ទៃមុខ ។

បន្ទាប់មកស្ត្រីដៃដល់រូបនេះបានរត់ចូលក្នុងផ្ទះ ប៉ុន្តែត្រូវបានកម្លាំងនគរបាលចំនួន២ប៉ុស្តិ៍សហការណ៍គ្នាចុះអន្តរាគមន៍ឃាត់ខ្លួនបានរួចនាំទៅសាកសួរនិងចាត់ការតាមច្បាប់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្ត្រី ឈ្មោះលីវ ប៊ុន ធឿន បច្ចុប្បន្នរស់នៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។

ដោយឡែកក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នោះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅមុនពេលកើតហេតុ២ថ្ងៃ កូនប្រុសរបស់ស្ត្រីដែលជាជនដៃដល់ខាងលើបានឈ្លោះគ្នាជាមួយនិងក្មេងស្រីរងគ្រោះខាងលើ ហើយបានរើសដុំថ្មគប់ដាក់គ្នាទៅវិញទៅមក ហើយត្រូវក្មេងស្រីរងគ្រោះគប់ត្រូវក្បាលរងរបួសបែករយះខណៈនោះម្ដាយក្មេងស្រីខាងលើក៏ជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរហើយពេទ្យបានដេររបួស១ថ្នេរ។

បន្ទាប់មកគាត់ខឹងខ្លាំងណាស់ និងគំគួនក្មេងស្រីយ៉ាងខ្លាំង លុះដល់ថ្ងៃកើតហេតុខណៈដែលក្មេងស្រីរងគ្រោះដើរលេងកាត់មុខផ្ទះគាត់ ស្ត្រីខាងលើក៏បានកាន់កាំបិតស្ទុះចូលទៅចាប់ក្រកៀកក្មេងស្រីរងគ្រោះ មិនដឹងថាប្រុងធ្វើអ្វីនោះទេ ។

ប៉ុន្តែក្មេងស្រីស្រែកយំហើយអ្នកជិតខាងនាំគ្នាចេញមើលនិងស្រែកថាឲ្យ ទើបស្ត្រីដៃដល់ឆូតមុខ ច្រមុះព្រមទាំងដៃនិងក ក្មេងស្រីរងគ្រោះបណ្ដាលឲ្យដាច់រយះហូរឈាមកក្លាក់ រួចរត់ចូលទៅសម្ងំនៅក្នុងផ្ទះ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកក្មេងស្រីរងគ្រោះបានរត់ទៅផ្ទះទាំងឈាមហូរជោគមុខនិងខ្លួនប្រាណ ចំណែកនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលប៉ុស្តិ៍កាកាប២ បានចេញអន្តរាគមន៍ភ្លាមៗនិងបានឃាត់ខ្លួនស្ត្រីដែលជាជនដៃដល់ខាងលើនាំទៅប៉ុស្តិ៍សំរោងក្រោមដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ចំណែកក្មេងស្រីរងគ្រោះត្រូវបានឪពុកម្ដាយបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕

ដកស្រង់ពី៖កោះសន្តិភាព