Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនិច្ចា! ឆក់​យក​ជីវិត​ក្មេ​ង​ប្រុស​តូច​ម្នាក់ ឪពុក​ម្តាយ​បានត្រឹម​សោក​ស្តាយ​​ជាទី​បំផុត

  • បោះពុម្ព

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំដែលជាកូនរបស់ម្ចាស់ដេប៉ូប្រេងឥន្ធនៈតេលា បានត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យបាត់បង់ជីវិត ខណៈដើរទៅលេងនៅលើតុដែកសម្រាប់ដាក់ប្រេងម៉ាស៊ីនលក់ ដែលឪពុកទើបតេបានតខ្សែភ្លើងភ្ជាប់អំពូលម៉ែត្រ ហើយខ្សែភ្លើងនោះលាតចេញពីស្រោមក៏លូកដៃប៉ះ ។

ទោះជាយ៉ាងណា ភ្លាមៗនោះឪពុកម្តាយមិនអស់ចិត្ត ក៏បានដឹកកូនទៅមន្ទីរពេទ្យបង្អែកស្រុកពួក ដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅពេលទៅដល់ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថាកូនបានបាត់បង់ជីវិតទៅហើយ ។

ប៉ុន្តែពួកគាត់នៅតែមិនជឿ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តទៀត តែគ្រូពេទ្យប្រាប់ថា កូនគាត់បាត់បង់ជីវិតទៅហើយ ទើបគាត់ដឹកសពកូនយកមកធ្វើបុណ្យនៅឯផ្ទះវិញ ដោយក្តីសោកស្តាយជាទីបំផុត ។ ហេតុការណ៍ខ្សែភ្លើងឆក់ក្មេងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ។

បើតាមលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានថ្លែងថា ក្មេងប្រុសរងគ្រោះឈ្មោះ ប៉េង សារៈនាត មានឪពុកឈ្មោះ ប៉ាត មករា អាយុ៤០ឆ្នាំ និងម្ដាយឈ្មោះ លាង សាវិញ អាយុ២៩ឆ្នាំ ជាគ្រូបង្រៀន ។ តាមការពិនិត្យរបស់សមត្ថកិច្ចនៅលើដងខ្លួនសពក្មេងប្រុសរងគ្រោះឃើញមានស្លាកស្នាមរលាក កដៃឆ្វេង គន្លាក់ដៃឆ្វេង ដើមដៃ និងស្មាខាងស្ដាំ ។

បើតាមឪពុកក្មេងប្រុសរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃនោះ គាត់បានចេញពីផ្ទះ នៅតែប្រពន្ធរបស់គាត់នៅផ្ទះមើលកូនប្រុស២នាក់ ។ លុះបន្តិចក្រោយមក ក៏ស្រាប់តែប្រពន្ធគាត់ទូរស័ព្ទមកប្រាប់ថា កូនប្រុសបងត្រូវខ្សែភ្លើងឆក់នៅតុដែកដាក់ប្រេងម៉ាស៊ីន និងបានដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកពួក ។

ភ្លាមៗនោះ រូបគាត់បានទៅមើលកូននៅមន្ទីរពេទ្យបង្អែកពួក រួចដឹកបន្តទៅមន្ទីរពេទ្យបង្អែកខេត្តទៀត ហើយនៅពេលទៅដល់ត្រូវបានគ្រូពេទ្យពិនិត្យ និងប្រាប់ថា កូនគាត់បានបាត់បង់ជីវិតបាត់ទៅហើយ ក៏ដឹកសពកូនមកផ្ទះវិញ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបញ្ជាក់ថា ក្មេងប្រុសរូបនេះពិតជាបាត់បង់ជីវិតដោយសារតែខ្សែភ្លើងឆក់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ និងបានប្រគល់ជូនឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព