Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មុខសញ្ញាយ៉ាង​សកម្ម​២នាក់​ អស់លក្ខណ៍​ក្នុង​បន្ទប់​ជួល​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សមត្តកិច្ចចាត់ទុកថា ជនសង្ស័យ២នាក់ជាជនជួញដូរគ្រឿងញៀនយ៉ាងសកម្មភាព តែពេលនេះត្រូវបានចូលអន្ទាក់របស់កម្លាំងជំនាញ ក.១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យទី១១ ដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយករណី នៅចំណុចបន្ទប់ផ្ទះជួលលេខ៥០៥ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផាន់ សុធា ភេទប្រុស អាយុ២២ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

ជាមួយ និងការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់នោះ សមត្តកិច្ចដកហូតវត្ថតាងរួមមាន៖ ១-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥៣.៧៨ ក្រាម, ២-ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA)ទម្ទន់ ៤០.២៣ក្រាម ដូច្នោះសារធាតុញៀនសរុបមានទម្ងន់ ៨៩៤.០១ ក្រាម (ស្មើជិត១គីឡូក្រា) ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព