Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាប់មិត្តភក្ដិថា​ទៅ​ងូតទឹក​ ស្រាប់​តែ​​បាត់ឈឹង លុះរកឃើញ​ម្នាក់ៗស្លុតចិត្ត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីយុវជនជនដែលជាកម្មករសំណង់ម្នាក់បានប្រាប់មិត្តភក្ដិថាទៅងូតទឹក ហើយក៏បាត់ខ្លួនរហូតគ្មានដំណឹង ក្រោយមកមិត្តភក្តិរួមការងារក៏បានតាមរកគ្រប់កន្លែងមិនឃើញសោះ ដោយសារមានការសង្ស័យថា ជនរងគ្រោះលង់ទឹក ក៏នាំគ្នាចុះទៅរាវរកមើលនៅក្នុងស្រះទឹកនៅចំណុចមុខម៉ុងចិនមួយកន្លងស្ថិតនៅចំណុចភូមិឃុំកើតហេតុខាងលើ ក៏ប្រទះឃើញជនរងគ្រោះលង់ទឹកបាត់បង់ជីវិតបាត់ទៅហើយ។

យុវជនរងគ្រោះខាងលើនោះឈ្មោះសេក ប៊ុនធន់ អាយុ២៤ឆ្នាំ ជាជនពិការដៃ មានមុខបរជាកម្មករសំណង់ធ្វើការនៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងក្នុងភូមិឃុំកើតហេតុខាងលើ ស្នាក់នៅផ្ទះជួលម្ដុំបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិធ្លក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។តាមប្រភពពីកម្មករសំណង់រួមការងារជាមួយយុវជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះរូបនោះបានធ្វើការងារជាធម្មតាដូចជាមិត្តភក្តិដទៃៗទៀតដែរ ដោយធ្វើការរហូតដល់វេលាថ្ងៃត្រង់ទើបឈប់សម្រាកហូបបាយ ។

ពេលនោះយុវជនរងគ្រោះបានប្រាប់មិត្តភក្តិថាទៅងូតទឹករួចក៏ចាកចេញទៅ ក្រោយមកក៏ស្រាប់តែបាត់ឈឹង មិនឃើញត្រឡប់មកវិញឡើយ ។តាមប្រភពដដែលបានបន្តថា ខណៈនោះបានធ្វើឲ្យមិត្តភក្ដិមានការព្រួយបារម្ភយ៉ាងខ្លាំងក៏បាននាំគ្នាតាមរកដែរ តែមិនឃើញសោះ បន្ទាប់មកបាននឹកឃើញថា យុវជនរងគ្រោះរូបនេះប្រាប់ថាទៅងូតទឹក ទើបនាំគ្នាទៅចុះរាវរកក្នុងស្រះនោះ ហើយក៏ប្រទះឃើញសពតែម្ដង ។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយមកក៏បាននាំគ្នាស្រង់សពឡើងគោក និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឱ្យចុះមកពិនិត្យ ហើយក្រុមគ្រួសារជនរងគ្រោះសម្រេចមិនប្ដឹងផ្ដល់អ្វីទាំងអស់ និងសុំយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព