Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឪពុកមា រំលោភក្មួយស្រី ជីដូនមួយ អាយុ១៥ឆ្នាំ បានសម្រេច៤ដង ទើបបែកការ ម្តាយប្តឹងនគរបាល ឲ្យចាប់ខ្លួន

  • បោះពុម្ព

បាត់ដំបង៖ ឪពុកមា បានចាប់ រំលោភក្មួយ ស្រីជីដូនមួយឯង មានអាយុ ១៥ឆ្នាំ បានសម្រេច ៤ដង ចុងក្រោយ ទើបបែកការ ដឹងដល់ អាណាព្យាបាល បានទៅ ប្តឹងនគរបាល ឲ្យចាប់ខ្លួន កាលពីវេលា ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ក្រុមទី១០ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលជនសង្ស័យ បានប្រព្រឹត្ត ចាប់តាំង ពីថ្ងៃទី២២ ខែកញ្ញា ចំនួន២ លើកសម្រេច៤ ដងកន្លងទៅ។

លោក ស៊ន កុសល នាយផ្នែក ព្រហ្មទណ្ឌ នគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែល សមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ម៉ៅ កឹង ហៅ កុយ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្រុមទី១០ ភូមិគោក ពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ត្រូវជា ប្អូនជីដូនមួយ ឪពុកជនរងគ្រោះ ។ ចំណែកជនរង គ្រោះមាន អាយុ១៥ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ។

តាមសម្តី ជនរងគ្រោះ បានរៀបរាប់ ក្នុងពាក្យបណ្តឹង ប្រាប់សមត្ថកិច្ចថា ជនសង្ស័យដែល ជាឪពុកមាបាន បបួលខ្លួន ទៅលេង ផ្ទះមួយកន្លែង ដែលម្ចាស់ គេទុកចោល ចម្ងាយពី ផ្ទះខ្លួន ប្រហែល ៦០ម៉ែត្រ លើកទី១ កាលពីវេលា ម៉ោង ៨យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ បានសម្រេច ២ដង និងលើកទី២ និងទី៣ ក្រោយមកទៀត ហៅតាមទូរស័ព្ទ ណាត់ជួបគ្នា ១លើកៗ បានសម្រេច ១ដងៗ ដោយជន សង្ស័យបាន គម្រាមថា កុំឲ្យប្រាប់ ឲ្យគេដឹង ប្រយ័ត្នសម្លាប់ចោល ។ បន្ទាប់ពី កើតហេតុហើយ ជន រងគ្រោះបាននិយាយ ប្រាប់ មិត្តភក្តិខ្លួន ហើយក៏ដឹង ដល់ជីដូនទៀត ចុងក្រោយ ម្តាយដឹងរឿង បានសួរ នាំកូនហើយ ក៏នាំកូន ទៅដាក់ពាក្យ បណ្តឹង នៅសមត្ថកិច្ចតែម្តង។

ជនសង្ស័យ បានឆ្លើយសារ ភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តចាប់ រំលោភក្មួយ ស្រី ខ្លួនបាន សម្រេច ៤ដង ពិតប្រាកដមែន ដោយសារ តែខ្លួនបាន ស្រឡាញ់គ្នា តែខាងស្រីឆ្លើយថា មិនបានស្រឡាញ់ ជនសង្ស័យទេ គឺ មកពីខ្លាច ឪពុកមាខ្លួន គម្រាមសម្លាប់ចោល ទើបមិនហ៊ាន និយាយភ្លាមៗ ប៉ុណ្ណោះ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួន ទៅស្នងការខេត្ត ដើម្បីបញ្ជូន បន្ត ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ដើម្បីចាត់ការ តាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល