Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនដឹង​​ថា​មានរឿង​អ្វី? បុរស​ម្នាក់​អារ​អា​អូន​​តូច និង​កាត់​ដៃ​ផ្អើល​​​​ក្រុង​សៀម​​​រាម​(វីដេអូ)

  • បោះពុម្ព

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់មិនដឹងថាមានរឿងអ្វីនោះទេ ទើបហ៊ានកាំបិតអារអាអូនតូច និងកាត់ដៃខ្លួនឯងត្រឹម.កដៃដាច់នៅក្នុងថ្លុកឈាម បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាសង្ស័យថា ប្រហែលជាប្រុសរូបនេះបែកថ្នាំហើយ។សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើបានកើតឡើងនៅកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួល ក្រោយផ្សារសាមគ្គី ក្នុងក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

សេចក្តីរាយការណ៍បន្តថា បុរសរូបនេះមានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករលើកឪឡឹកនៅផ្សារសាមគ្គី ក្រុងសៀមរាប។ បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសខាងលើនេះដែលគេសង្ស័យថា បែកថ្នាំរូបនោះ ទើបតែចេញពីគុកបានរយៈពេលកន្លះខែតែប៉ុណ្ណោះ ហើយណាមួយជនរងគ្រោះ បានស៊ីឈ្នួលលើកឥវ៉ាន់តាមឡាននៅក្នុងផ្សារសាមគ្គី។

ខណៈពេលនោះលើកឥវ៉ាន់នោះ ក៏បានធ្លាក់ពីលើឡាន បណ្តាលឱ្យបុរសរូបបែកក្បាលតែម្តង ក្រោយមកមិនដឹងហេតុអ្វីនោះទេ ទើបបុរសរូបនេះក៏យកកាំបិតមកអារអាអូនតូច និងកាត់ដៃខ្លួនឯងត្រឹម.កដៃរហូតដល់ដាច់តែម្តង បណ្តាលឱ្យហូរឈាមអស់ពីខ្លួនបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បង្កភ្ញាក់ផ្អើលពេញក្រុងសៀមរាប។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះ ក៏បណ្ដាលឱ្យអនុនគរបាលប៉ុស្តិ៍ស្លក្រាមម្នាក់រងរបួសបែកភ្នែកផងដែរ ខណៈពេលចុះមកអន្តរាគមន៍ក៏ត្រូវបុរសរូបនេះដាក់១ដៃ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ និងមន្ត្រីមូលដ្ឋានក៏បានចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីពិនិត្យបានឱ្យឃើញថា នៅលើដងខ្លួនសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីពាក់ពាល់ឡើយ ក្រៅពីស្នាមកាត់ប្រដាប់ភេទ និងកាត់ដៃខ្លួនឯង ហើយក៏សន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារតែការកាត់ប្រដាប់ភេទ និងកាត់ដៃខ្លួនឯង បណ្តាលឱ្យហូរឈាមអស់ពីខ្លួនរហូតដល់បាត់បង់ជីវិតពិតប្រាកដមែន ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងនគរបានការិយាល័យជំនាញធ្វើការ រួចប្រគល់សពទៅឱ្យម្តាយធម៌ ដើម្បីយកទៅបូជានៅវត្តឥន្ទកោសី ក្នុងក្រុងសៀមរាប។

ដកស្រង់ពី៖កោះសន្តិភាព