Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មេអាប៉ោង​ម្នាក់ ​ត្រូវតុលាការសម្រេចហើយ​

  • បោះពុម្ព

ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនមេអាប៉ោងនៅឃុំវិហារសួគ៌ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «ទទួលផលចោរកម្ម» តាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការទិញម៉ូតូចោរជាច្រើនគ្រឿង ។

ជនត្រូវចោទឈ្មោះ គឹមឡេង សល់ អាយុ៤០ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង មានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើតាមប្រភពព័ត៌មានពីប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះ វ៉ា ថារី បានប្រាប់ឲ្យដឹងថា គ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។

បើតាមប្រភពព័ត៌មានពីប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះ វ៉ា ថារី បានប្រាប់ឲ្យដឹងថា គ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។

ពលរដ្ឋបានលួចបង្ហើបថា ឈ្មោះ គឹមឡេង សល់ នេះ គឺជាមេអាប៉ោងដ៏ធំប្រចាំនៅឃុំវិហារសួគ៌ ទៀតផង និង បានលួចបើកទទួលបញ្ចាំម៉ូតូយូរយារណាស់មកហើយ មិនមានអាជ្ញាធរឃុំស្រុកណាចុះបង្ក្រាបនោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព