Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិតជាលឿនពេកហើយប្រពន្ធខ្ញុំ​! នេះ​ជា​​សម្តី​​ខ្លោច​ផ្សា​របស់​​ប្តី​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ-ប៉ោយប៉ែត ៖ យោងតាមអាក់ខោនហ្វេសបុកបុរសជាប្តីបង្ហោះថា «ពិតជាលឿនពេកហើយប្រពន្ធខ្ញុំ» ។ ហើយតាមព័ត៌មានមុននេះថា ប្តីរបស់ស្ត្រីរងគ្រោះបានទៅជួបមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសុំឱ្យជួយក្នុងរឿងយកសពប្រពន្ធត្រឡប់ពីបាងកកវិញ ប៉ុន្តែត្រូវមន្ត្រីណែនាំនិងឱ្យទាក់ទងទៅមន្ត្រីស្ថានទូតប្រចាំប្រទេសថៃ ដើម្បីឱ្យរៀបចំឯកសារដែលមានទាំងលេខទូរស័ព្ទផងដែរ ។

សូមបញ្ជាក់ថា មនុស្ស៤នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាម ដោយសារការបាញ់ប្រហារមួយ ដែលមិនទាន់ដឹងពីមូលហេតុនៅឡើយ នៅក្នុងទីក្រុងបាងកក កើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី៣ សីហា ។

នេះបើយោងតាមកាផ្សាយរបស់គេហទំព័រនិងកាសែតក្នុងស្រុកថៃមួយ។ ប្រភពបន្តថា ប្រុស៣ ស្រីម្នាក់ ដែលជាស្ត្រីរងគ្រោះខាងលើ គេដឹងច្បាស់ថា ជាជនជាតិខ្មែរទៅបំរើការងារផ្នែកអនឡាញនៅទីនោះ។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ស្ត្រីរងគ្រោះមានកូនប្រុសម្នាក់អាយុជាង១ខួប។ពេលនេះ បុរសជាប្តីនិងសាច់ញាតិកំពុងស្វះស្វែងរកការអន្តរាគមន៍ជួយពីស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាដើម្បីទទួលយកសពត្រឡប់មកស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីយ៍។

បើតាមប្រភពបញ្ជាក់ថាករណីបាញ់ប្រហារនេះ ដំបូងមានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ។យ៉ាងណា ក៏ដោយករណីខាងលើគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើតទេព្រោះជនសង្ស័យក្រោយបាញ់រៈបានគេចខ្លួនបាត់។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព