Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ស័យលាក់ប្រពន្ធខ្លួន ធ្វើទង្វើដ៏​សា​ហាវ​យង់​ឃ្នង​បំផុត​

  • បោះពុម្ព

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្រវឹងស្រាដើររកប្រពន្ធ ខណៈសង្ស័យអ្នកជិតខាងយកប្រពន្ធខ្លួនទៅលាក់ ក៏បង្កហិង្សាក្លាយជាអំពើឃាតកម្មកាប់ប្រហារយាយ និងចៅ បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់បាត់បង់ជីវិត ចំណែកចៅស្រីរងរបួសរងធ្ងន់ ហើយត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ករណីដ៏សាហាវនេះ បានកើតឡើងកាលពីម៉ោង០៦និង១៥នាទីយប់ថ្ងៃទី៣ សីហា ស្ថិតភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ។

បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំដូងបានឲ្យដឹងថា ករណីនាំឱ្យមានអំពើនេះ គឺបន្ទាប់ពីបុរសជាជនសង្ស័យ បានបាត់ប្រពន្ធពីផ្ទះ ក៏ដើរទៅរកប្រពន្ធនៅផ្ទះអ្នកជិតខាងក៏មិនឃើញ ជនសង្ស័យក៏បានសួរជនរងគ្រោះថា «មានឃើញប្រពន្ធខ្ញុំទេ?» ត្រូវស្ត្រីចំណាស់ជាជនរងគ្រោះបានឆ្លើយតបថា «អញមិនដឹងទេ»។

ទំនងជននេះសង្ស័យថា ជនរងគ្រោះបានលាក់ប្រពន្ធរបស់ខ្លួន ខណៈនោះជនសង្ស័យកាន់កាំបិតកកុកនៅនឹងដៃផង បានស្ទុះទៅកាប់ជនរងគ្រោះយាយនិងចៅទាំងកំរោលតែម្ដង គឺកាប់ស្ត្រីជាជីដូនចំកពីក្រោយរបួសធ្ងន់ ហើយបានបាត់បង់ជីវិត ពេលបញ្ជូនដល់មណ្ឌលសុខភាព ។

រីឯចៅស្រីកាប់ចំថ្ពាល និងដាច់ចង្អុលដៃឆ្វេងរបួសធ្ងន់ធ្ងរ។ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗនៅនិងកន្លែងកើតហេតុ។ជនសង្ស័យមានឈ្មោះសេង ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកសិករ ជាមនុស្សប្រមឹក រហូតកើតជំងឺសសៃប្រសាទម្តងៗ លែងស្គាល់ខុសត្រូវ មានទីលំនៅភូមិត្រពាំងផ្លុងឃុំដូងស្រុករមាសហែក។

ចំណែកស្ត្រីរងគ្រោះឈ្មោះហ៊ីង យ៉ឹម អាយុ៧៥ឆ្នាំ ជាកសិកររបួសកធ្ងន់ធ្ងរ និងចៅស្រីឈ្មោះប៉ែន រ៉ី អាយុ១៣ឆ្នាំ រស់នៅផ្ទះក្បែគ្នាក្នុងភូមិឃុំកើតហេតុខាងលើ របួសធ្ពាល់និងដាច់ចង្អុលដៃរធ្ងន់។

តាមពិត ស្ត្រីដែលជាប្រពន្ធឃើញប្តីផឹកស្រវឹង ហើយមានអាការៈខុសប្រកតី ភ្នែកក្រឡឺតក្រឡាប់ ក៏ទៅនៅផ្ទះម្តាយនៅភូមិដូង ឃុំដូង ដើម្បីប្រាប់ម្តាយអំពីអាការៈរបស់ប្តីខុសប្រកតី ដឹងអីប្តីបាត់ប្រពន្ធដើររកមិនឃើញដេញកាប់ប្រហារអ្នកជិតខាងបែបនេះសោះ។

ដកស្រង់ពី៖កោះសន្តិភាព