Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំគ្នាទៅកាត់ដើមឈើពុះធ្វើអុសលក់ បែរ​រលំសង្កត់លើ​ប្រពន្ធ

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានត្រូវដើមឈើរលំសង្កត់ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោងប្រប្រមាណ១១ព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២០ នៅចំណុចត្រពាំងជ្រៃ ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខណៈទៅកាត់ដើមឈើជាមួយប្តី ដើម្បីពុះធ្វើអុស លក់ ។

បុរសជាប្ដីឈ្មោះ សៀ តូច អាយុ៣៧ឆ្នាំ ចំណែកប្រពន្ធដែលស្លាប់ឈ្មោះ អ៊ុយ សុផន អាយុ៣៧ឆ្នាំដូចគ្នា ។ តាមសាច់ញាតិឱ្យដឹងថា ស្ត្រីជាប្រពន្ធតែងទៅតាមប្ដីពុំដែលខាន នៅពេលដែលប្តីទៅកាត់ដើមឈើពុះធ្វើអុសគ្រប់ទីកន្លែង ។

មុនពេលកើតហេតុ ទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាទៅកាប់ដើមឈើនៅដីរបស់បង ថ្លៃ ខ្លួន ដើម្បីពុះធ្វើអុសលក់ ។ បន្ទាប់ពីកាត់ដើមក្រឡាញ់១ដើម និងដើមស្វាយចន្ទី១ដើមហើយ ក៏ទៅកាត់ដើមសាឡាត់ទៀត ដែលមានគល់ទំហំមុខកាត់ជាង៣០សង្ទី ម៉ែត្រ ។

នៅពេលប្តីកំពុងកាត់នោះពុំបានឃើញប្រពន្ធទេ លុះដើមឈើរៀបដួលរលំ ក៏ឃើញប្រពន្ធរត់បណ្តោយស្របនឹងដើមឈើ ចៃដន្យទាក់ជើងនឹងវល្លិដួលផ្កាប់មុខ ក៏ត្រូវដើមឈើរលំសង្កត់ចំចង្កេះ បណ្តាលស្លាប់នៅនឹងកន្លែងតែម្ដង ។

សមត្ថកិច្ចបានចុះទៅដល់ពិនិត្យកន្លែងកើតហេតុនិងសពជនរងគ្រោះ ឃើញនៅចង្កេះមានស្នាមជាំខ្លាំងដែលសង្ស័យបាក់ឆ្អឹង ចំណែកទ្រូង និងភ្លៅខាងឆ្វេងមានស្នាមជាំដែរ ។ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព