Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហួស​ថ្លែង​! សម្រេច​ដល់​៤​លើក រហូត​នាង​ទ្រាំ​លែង​បាន​បែកធ្លាយ​ដល់​ម្តាយ

  • បោះពុម្ព

ខេត្តកណ្តាល ៖ ពិតជាដូចពាក្យចាស់ពោលថា មនុស្សដែលល្មោភឥណ្ហាហើយ មិនគិតអ្វីទាំងអស់ សូម្បីតែកូនខ្លួនឯង ក៏ដាច់ចិត្តបំពានដែរ ប្រៀបបានជាត្រីស្តោរស៊ីកូនឯងអ៊ីចឹង។

ជាក់ស្តែងឪពុកបង្កើតម្នាក់បានធ្វើចាប់បំពានសេពសន្ថវៈមកលើកូនខ្លួនឯងបានសម្រេចរហូតដល់ទៅ៤លើកឯណោះ ទើបបែកធ្លាយ ហើយត្រូវនគរបាលចាប់វាយខ្នោះ ដោយសារតេកូនស្រីទ្រាំនឹងទង្វើរបស់ឪពុកធ្វើមកលើខ្លួនមិនបាន ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤ល្ងាច នៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យខាងលើមានឈ្មោះ ញ៉ែម ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ មុខរបរលក់ដូរ ត្រូវជាឪពុកបង្កើតជនរងគ្រោះ ចំណែកឯកូនស្រីរងគ្រោះ អាយុ១០ឆ្នាំ មុខរបរសិស្ស ។

តាមការបំភ្លឺពីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាឱពុកបង្កើតបានធ្វើសកម្មភាពបំពានសេពសន្ថវៈមកលើខ្លួនចំនួន០៤លើក ដោយលើកទី១ នៅថ្ងៃខែមិនចាំឆ្នាំ២០១៨ វេលាយប់ ឪពុកបានឈ្លោះប្រកែកគ្នាជាមួយម្តាយយ៉ាងខ្លាំងប្រហែលកន្លះម៉ោងទើបឈប់ ក្រោយមកម្តាយនាងបានគេងជាមួយបងប្រុសម្នាក់ទៀតនៅក្រៅបន្ទប់ ចំណែកនាងទៅគេងជាមួយឪពុកនៅបន្ទប់ក្នុងផ្ទះ លុះរហូតដល់ម៉ោង៦ល្ងាច ឪពុកនាងក៏ចាប់នាងបំពានសេពសន្ថវៈរហូតបានសំរេច បន្ទាប់ពីឪពុកនាងនិយាយថា បើប្រាប់ម្តាយនឹងសម្លាប់ចោល រួចនាងក៏មិននិយាយអីទេ ។

ជនរងគ្រោះបន្តថា លើកទី២ រំលងបានបីថ្ងៃ វេលាម៉ោងប្រហែល១១ព្រឹកម្តាយនាងកំពុងធ្វើម្ហូបហូបបាយនៅផ្ទះបាយ ឪពុកនាងក៏បានហៅនាងចូលក្នុងបន្ទប់ហើយនិយាយថា «បើង៉ែងប្រាប់ម្តាយង៉ែងអាញ់ហ្នឹងសម្លាប់ចោល» និយាយរួចហើយឪពុកនាងក៏បានចាប់បំពានសេពសន្ថវៈលើនាងជាលើកទី២រហូតបានសំរេច។

ជនរងគ្រោះបន្តទៀតថា លុះលើកទី៣ នៅថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៨ដដែល នៅមន្ទីពេទ្យជប៉ុន ពេលម្តាយនាងឈឺពោះឆ្លងទន្លេប្អូនទី៣ នៅវេលាម៉ោងប្រហែល១១ព្រឹក ឪពុកនាងបានជូននាងទៅងូតទឹកក្នុងបន្ទប់ទឹក ពេលនោះគាត់ក៏ចាប់នាងបំពានសេពសន្ថវៈរហូតបានសំរេចជាលើកទី៣ទៀត ។

ចំណែកលើកទី៤វិញ គឺមិនចាំថ្ងៃនោះទេក្នុងខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៨យប់ ឪពុកនាងក៏បានធ្វើសកម្មភាពចាប់បំពាននាងបានសំរេចម្តងទៀតនៅក្នុងបន្ទប់ដេកក្នុងផ្ទះថ្មី។ ជនរងគ្រោះបន្តទៀតថា លុះដល់ថ្ងៃទី២៨ កក្កដា ២០២០នេះ វេលាម៉ោង៩យប់ ខណៈឪពុកនាងគាត់មិននៅផ្ទះ ព្រោះគាត់បានចេញទៅលក់នៅតាមខេត្តបាត់ ហើយដោយទ្រាំនឹងសកម្មភាពរបស់ឪពុកមិនបាន នាងក៏និយាយរឿងរ៉ាវដែលកើតឡើងប្រាប់ម្តាយទាំងអស់។

ប្រភពដដែលបន្តថា លុះរហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំដដែល វេលាម៉ោង៤ល្ងាច ទើបម្តាយជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញបានចុះដល់ផ្ទះជនរងគ្រោះ ហើយនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍តែម្តង។

ក្រោយពីសាកសួររួច នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនបានសារភាពថា «ខ្លួនបានធ្វើសកម្មភាពបំពានសេពសន្ថវៈលើជនរងគ្រោះជាកូនស្រីបង្កើតនោះឡើយ»។ ក្រោយពីសាកសួររួច ជនសង្ស័យបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

ដកស្រង់ពី៖កោះសន្តិភាព