Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សព​ស្ត្រី​ខ្មែរ​ដែល​ឃាតក​បាញ់​សម្លាប់​នៅ​ថៃ នឹង​បញ្ជូន​មក​ដល់​កម្ពុជា​យប់​នេះ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ សពស្ត្រីខ្មែរដែលឃាតកបាញ់សម្លាញ់កណ្តាលក្រុងបាងកក កាលពីយប់ថ្ងៃទី៣ សីហា ២០២០ នឹងមកដល់កម្ពុជាវិញយប់ថ្ងៃទី៥ សីហា នេះ បើតាមកាបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់ បុរសជាប្តី។

សពស្ត្រីរងគ្រោះនឹងត្រូវគេដឹកមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោយពីមានកាអន្តរាគមន៍ ជួយពីមន្ត្រីកម្ពុជាប្រចាំប្រទេសថៃ។ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ហើយមានទីកន្លែងកំណើតនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ក្នុងករណីបាញ់រះមួយក្នុងទីតាំងបើកល្បែងមួយកន្លែងក្នុងក្រុងបាងកក ហើយមានជនរងគ្រោះស្លាប់៣នាក់ និងរបួស២ផ្សេងទៀត៕

ដកស្រង់ពី៖កោះសន្តិភាព